(កីឡា)៖ កាលប្រកួតកាលពីយប់មិញ ក្រុមដឹកនាំដោយលោក Ole Gunnar Solskjare បានបន្ដកំណត់ត្រាល្អក្នុងកម្មវិធីនេះទល់នឹងក្រុមដឹកនាំដោយលោក Jurgen Klopp ដោយយកឈ្នះ ៣-២ ដើម្បីឡើងទៅជុំទី៥ ជាបន្ដ។
៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយ Greenwood នាទីទី២៦, Rashford នាទីទី៤៨ និង Fernandes នាទីទី៧៨ ស្របពេល ២គ្រាប់របស់ Liverpool រកបានដោយ Salah នាទីទី១៨ និង៥៨។
បរាជ័យយប់មិញនេះ បានធ្វើឱ្យក្រុមរបស់លោក Klopp មិនទាន់ស្គាល់ជ័យជម្នះនោះទេនៅប៉ុន្មានប្រកួតចុងក្រោយមកនេះ ដែលធ្វើឱ្យអ្នកគាំទ្របានបង្ហាញកង្វល់ជាខ្លាំង។ ខណៈដែលនៅលីគកំពុងចាញ់ពិន្ទុគេច្រើន ហើយលេងនៅ FA Cup វិញ បានធ្លាក់បាត់ទៅហើយ៕