អាជ្ញាធរក្រុងបាត់ដំបង ដុតកម្ទេចចោលទំនិញខូចគុណភាពជិត២តោន ដែលរឹមអូស ពេលបង្រ្កាប កន្លងមក

614

(បាត់ដំបង)៖ ទំនិញខូចគុណភាព ផុតកាលបរិច្ឆេទប្រើប្រាស់ជិត២តោនរួមមាន ភេសជ្ជៈ ស្រា អាហារងៀត, នំកញ្ចប់,និងអាហារកំប៉ុង មួយចំនួន ទៀត ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងប្រមូលយកទៅដុតកម្ទេចចោល ក្រោយពីសមត្ថកិច្ចជំនាញបង្រ្កាបបាននាពេលកន្លងមកនឹង ដកហូតពីអាជីវករនៅតាមបណ្ដាទីផ្សារនានា ជុំវិញខេត្ត នាអំឡុងឆ្នាំ២០២០កន្លងមក។

ការដុតកម្ទេចចោលទំនិញខូចគុណភាពនេះប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីលានចាក់សំរាមខេត្តបាត់ដំបង។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ទំនិញខូចគុណភាពទាំងនេះ វាអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋទូទៅ ពីមួយថ្ងៃទៅថ្ងៃ បើសិនជាអាជីវករទាំងអស់មិនលះបង់នូវគំនិតកេងប្រវ័ញ្ច លោភលន់ ហើយនៅតែយកទំនិញទាំងនេះមកលក់ឲ្យអតិថិជន។

លោកអភិបាលក្រុងក៏បានសំណូមពរដល់អាជីវករត្រូវងាកមកចូលរួមជាមួយមន្ត្រីជំនាញ និងមានភាពស្មោះត្រង់ចំពោះអតិថិជន របស់ខ្លួន ដោយកុំដាក់តាំងលក់នូវផលិតផលដែលខូចគុណភាពតទៅទៀត។ចំណែកប្រជាពលរដ្ឋអ្នកប្រើប្រាស់ ក៏ទាមទាឲ្យយកចិត្តទុកដាក់ និងចេះពិនិត្យមើលកាលបរិច្ឆេទទំនិញនីមួយៗ ឱ្យបានត្រឹមត្រូវ មុននឹងទិញយកទៅប្រើប្រាស់ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារផងដែរ ៕