ប្រទះជនជាតិចិន២នាក់ ត្រូវគេស ម្លា ប់ នៅក្នុងសណ្ឋាគារ LH Residence ម្តុំផ្សារកាប់គោ ខណ្ឌចំការមន

665

(ភ្នំពេញ)៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមផ្លូវ លេខ៩ ខាងត្បូងផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ អ្នកបោសសម្អាតបន្ទប់បានគាស់ទ្វារ ដេីម្បីចូលទៅសម្អាត ស្រាប់តែពេលនោះ បន្ទប់ខាងលេី ពុំមានចាក់សោរនោះឡេីយ។

ក្រោយមក អ្នកបោកសម្អាតបន្ទប់ក៏បានបេីកទ្វារចូលទៅក្នុង ស្រាប់តែ ប្រទះឃេីញជនជាតិចិន ២នាក់ប្រុសស្រី ដេកស្លាប់នៅខាងក្នុងបាត់ទៅហេីយ ។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីឲ្យចុះមកទីតាំងកេីតហេតុខាងលេី ដេីម្បីធ្វេីការពិនិត្យជុំវិញទីតាំង។

ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងជំនាញ កោសល្យវិច័យ ចុះធ្វេីការសាកសួរ និងកំណត់អត្តសញ្ញារបស់ជនដៃដល់ ដេីម្បីយកមកដាក់ទោសតាមច្បាប់៕