«កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ជាឆព្វណ្ណរង្សី ដែលចែងចាំងរស្មីជាអមតៈ

703

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» នឹងត្រូវថតជាខ្សែភាពយន្តភាគ ដោយផលិតកម្មឯកជន ហើយនឹងត្រូវលក់ទៅឲ្យស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ន្ត ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា ។ កន្លងមករឿងនេះត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅក្នុងវិទ្យុបាយ័ន្ត ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត ។ តាមរយៈសាច់រឿងនេះ បើទោះបីជាវិធីនិពន្ធមានលក្ខណៈជាប្រលោមលោក ក៏ប៉ុន្តែបានផ្អែកទៅលើដំណើររឿងពិតនៃមេដឹកនាំដ៏ឆ្នើមរបស់កម្ពុជាយើង​ គឺសម្តេចតេជោ ហ៊ុន សែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះ បានរំឭកទៅដល់ខ្សែជីវិតរបស់សម្តេចតេជោដែលបានចាប់ផ្តើមកសាងជីវិតគ្រួសារមួយ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងស្ថិតក្នុងភាពកលយុគ ជាពេលវេលាដែលត្រូវឆ្លងកាត់នៅក្នុងភ្នក់ភ្លើងសង្គ្រាម បន្ទាប់មកទៀត គឺរបបប្រល័យពូជសាសន៍​ ។ ដូចប្រជាជនកម្ពុជាដទៃទៀតដែរ ជីវិតគ្រួសារដ៏ថ្មីថ្មោងរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឆ្លងកាត់នូវភាពខ្មៅងងឹតដោយសម្តេចទាំងទ្វេបានបាត់បង់ជារៀងរហូនូវបុត្រាដែលទើបតែប្រសូត បន្ទាប់មកការសម្រេចចិត្តដោយជៀសមិនផុតរបស់សម្តេចតេជោ ដើម្បីយកជីវិតធ្វើដើមទុនក្នុងការសង្គ្រោះជាតិមាតុភូមិ បានធ្វើឲ្យគ្រួសារមួយនេះត្រូវព្រាត់ប្រាស់គ្នាម្តងទៀត ប៉ុន្តែលទ្ធផលដែលទទួលបាន គឺប្រទេសយើងត្រូវបានរំដោះចេញផុតពីរបបដ៏យង់ឃ្នងនេះ នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ។ មហាពលិកម្មរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត មិនមែនត្រឹមតែជាការផ្តិតចេញជាល្ខោននិយាយ ឬក៏ខ្សែភាពយន្តភាគប៉ុណ្ណេះទេ ប៉ុន្តែត្រូវបានចារឹកទុកក្នុងទំព័រមាស នៃប្រវត្តិសាស្ត្ររបស់កម្ពុជា សម្រាប់ការយល់ដឹងរបស់ប្រជាជនកម្ពុជាគ្រប់ៗជំនាន់ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលសាច់រឿងនេះ ត្រូវបានសម្រេចឲ្យផលិតកម្មឯកជនយកទៅថតជាខ្សែភាពយន្តភាគ បណ្តាញឃោសនាពួកប្រឆាំង រួមទាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលងុបងល់ទៅនឹងល្បែងប្រឆាំង បានឆ្លៀតផ្សព្វផ្សាយវោហាសាស្ត្រជំទាស់ទៅនឹងការផលិតខ្សែភាពយន្តនេះ ដែលមានបង្កប់ទៅដោយការច្រណែនឈ្នានីសគួរឲ្យស្អប់ខ្ពើមបំផុត ។ បើមិនមែនជាពពួកជនដែលរស់តាមសភាវៈគតិទេនោះ​ ពួកគេក៏អាចមានការយល់ដឹងតិចតួចដែរ ដើម្បីនឹងធ្វើការវិនិច្ឆ័យទៅលើអង្គវត្ថុមួយ ឬព្រឹត្តិការណ៍មួយ ដោយប្រើប្រាស់វិចារណញ្ញាណ ដែលនៅមានសេសសល់តិចតួចក្នុងប្រអប់ខួរក្បាលដ៏ខ្មៅកខ្វក់របស់ពួកគេបានខ្លះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអ្វីចាំបាច់ត្រូវផលិតជាខ្សែភាពយន្ត? ភាពយន្តភាគនេះ មិនបម្រើឲ្យប្រយោជន៍នយោបាយរបស់សម្តេចតេជោឡើយ ប៉ុន្តែវាជាដំណើររឿងដែលមានលក្ខណៈប្រវត្តិសាស្ត្រ គ្មានអ្នកណាអាចបំភ្លៃបានឡើយ ។ សម្តេចតេជោ ហ៊ុន សែន មិនមែនត្រឹមតែជាបិតាស្ថាបនិក ៧ មករា ប៉ុណ្ណោះទេ ប៉ុន្តែសម្តេចក៏ជាបិតានៃសន្តិភាព និងការអភិវឌ្ឍ ។ មានន័យថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ចាប់ពីឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន ស​ម្តេចគឺជាតួអង្គនយោបាយតែមួយគត់ ដែលបានដើរតួនាទីជាគន្លឹះក្នុងព្រឹត្តិការណ៍ធំៗបំផុត ដែលមានអត្ថន័យជាការស្លាប់រស់របស់ប្រទេសជាតិ ។ ជាពិសេសក្នុងរយៈពេល ៤២ឆ្នាំ ចុងក្រោយ សម្តេចតេជោបានឈរជើងយ៉ាងរឹងមាំក្នុងសង្វៀននយោបាយរបស់កម្ពុជា ដោយគ្មានអ្នកណាអាចប្រៀបផ្ទឹមបាន និងបានក្លាយទៅជាក្តីសង្ឃឹមតែមួយគត់របស់កម្ពុជា ។

ហេតុនេះ ការសរសេរ និងផ្សព្វផ្សាយជាល្ខោននិយាយ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការបញ្ជ្រាបចូលដល់ក្នុងស្រទាប់មហាជនបានទូលំទូលាយទាំងស្រុង ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវវីរភាពនេះទេ ប៉ុន្តែការថតជាភាព យន្តវាមានលក្ខណៈរស់រវើកជាង កាន់តែងាយស្រួលជាង ដើម្បីឲ្យប្រជាជនងាយទទួលបាននូវការទស្សនា ការយល់ដឹងកាន់តែជ្រាលជ្រៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែភាពយន្តភាគនេះ ផលិតដោយក្រុមហ៊ុនឯកជន : បើទោះបីជាដំណើររឿង «កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» មានលក្ខណៈជាសាច់រឿងប្រវត្តិសាស្ត្ររបស់រដ្ឋបុរសជាតិនៃយើងក៏ដោយ ប៉ុន្តែខ្សែភាពយន្តនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជនសុទ្ធសាធ មានន័យថា រាល់ការទទួលខុសត្រូវក្នុងការចំណាយដើមទុន គឺជាម្ចាស់ផលិតកម្ម ហើយខ្សែភាពយន្តភាគនេះក៏ជាកម្មសិទ្ធផ្តាច់មុខរបស់ផលតកម្មឯកជននោះដែរ ។ ប៉ុន្តែម្ចាស់ផលិតកម្មបានចុះកិច្ចសន្យាយកខ្សែភាពយន្តភាគនេះ ទៅចាក់ផ្សាយនូវស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន្ត ដែលនេះវាជារឿងធម្មតាណាស់ ដូចផលិតកម្មឯកជនដទៃទៀតបានធ្វើ និងកំពុងធ្វើជាមួយស្ថានីយ៍ទូរទស្សន៍ទាំងឡាយនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកដែរ ។

ហេតុអ្វីចាំបាច់បង្កើតគណៈកម្មការផលិតខ្សែភាពយន្តភាគនេះ : ដោយសារដំណើររឿងនៃខ្សែភាពយន្តមានលក្ខណៈប្រវត្តិសាស្ត្រកម្រិតថ្នាក់ជាតិ ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចសម្រេចឲ្យបង្កើតគណៈកម្មការផលិតខ្សែភាពយន្តនេះឡើង ។ ទោះជាខ្សែភាពយន្តនេះផលិតដោយក្រុមហ៊ុនឯកជន ប៉ុន្តែ គណៈកម្មការមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង ។ សមាសភាពនៅក្នុងជួរគណៈកម្មការទាំងអស់ សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្តដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង ។ ម៉្យាងទៀតសមាសភាពនេះតែងទទួលបានការគាំទ្រជានិច្ចពីសាធារណជននូវរាល់ស្នាដៃទាំងឡាយ ដែលធ្លាប់បានផលិតឡើងកាលពីពេលកន្លងមក ។  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន មានសិទ្ធិ និងកាតព្វកិច្ចក្នុងការសរសេរ : ក្រុមប្រឆាំងបានសម្តែងការជំទាស់ទៅនឹងការសរសេររបស់សម្តេចតេជោ ហ៊ុន សែន ដោយពួកគេលើកហេតុផលថា សម្តេចសរសេរលើកតម្កើងតែបុគ្គលសម្តេច និងក្រុមគ្រួសារ ។ ប៉ុន្តែពួកគេត្រូវចងចាំថា សម្តេចតេជោបានសរសេរសារណា សៀវភៅ អត្ថបទ ចម្រៀង កំណាព្យ រាប់សិប ហើយរាល់សំណេររបស់សម្តេចតេជោមានលក្ខណៈ ជាការវិភាគ ការវាយតម្លៃ និងការបង្ហាញអំពីចក្ខុវិស័យវែងឆ្លាយ ទូលំទូលាយ ជាក់ស្តែង ដូចជា សៀវភៅ «១០ឆ្នាំ នៃដំណើរកម្ពុជា» នៅតែមានតម្លៃរហូតមកដល់បច្ចុប្បន្ន ។ ម៉្យាងវិញទៀត សំណេររបស់សម្តេចតេជោសុទ្ធតែបង្កប់នូវអត្ថន័យស្នេហាជាតិដ៏ជ្រាលជ្រៅ និងការបំផុសកម្លាំងមហាសាមគ្គីជាតិ ចូលរួមថែរក្សាការពារសន្តិភាព និងជំរុញការអភិវឌ្ឍ ។ អត្ថន័យនៃសំណេររបស់សម្តេចតេជោ គ្មានមួយពាក្យណាដែលមានចរឹតជាការញុះញង់ បំផុសឲ្យប្រជាជនបំផ្លិចបំផ្លាញជាតិ និងបង្កើតឲ្យមានសង្គ្រាមដូចដែលពួកឧទ្ទាមក្បត់ជាតិធ្លាប់បានធ្វើកន្លងមកទេ ។ សម្តេចតេជោ ហ៊ុន សែន មានសិទ្ធ និងកាតព្វកិច្ចក្នុងការសរសេរ ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្នុងតំណែង ឬក៏អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបរទេសទាំងឡាយនៅលើពិភពលោកដែរ ។ សូមកុំភ្លេចថា ក្នុងអំឡុងចុងទសវត្សន៍ ឆ្នាំ១៩៨០ និងដើមទសវត្សន៍ ឆ្នាំ១៩៩០ សម្តេចបានសរសេរអត្ថបទជាច្រើន ចុះផ្សាយក្នុងកាសែតប្រជាជន ហើយសម្តេចតេជោតែងតែមានប្រសាសន៍ជាញឹកញាប់ថា នៅពេលសម្តេចចូលនិវត្តន៍ពីឆាកនយោបាយ សម្តេចនឹងបន្តសរសេរកាសែតទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកប្រឆាំង ឬអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធឃោសនា ដែលមាននិន្នាការប្រឆាំង គួរតែស្វះស្វែងសិក្សាឲ្យបានស៊ីជម្រៅអំពីបញ្ហានេះ មុននឹងធ្វើប្រតិកម្ម ដើម្បីឲ្យវាមានភាពឡូស៊ិកជាងនេះបន្តិច ជៀសវាងទទួលនូវការវាយតម្លៃទាបពេកពីសំណាក់សាធារណៈមតិ ។ ដោយធ្លាប់ឆ្លងកាត់ជីវិតជាអ្នកនិពន្ធម្នាក់ដែរនោះ យើងសូមបង្ហាញនូវក្តីអាមាស់ខ្លាំងណាស់ចំពោះភាពច្រណែនឈ្នានីស ដែលផ្តើមឡើងដោយសារតែខ្វះការយល់ដឹង ខ្សត់សតិសម្បជញ្ញៈក្នុងការរិះគិត ខ្វះវិចារណញ្ញាណក្នុងការវិនិច្ឆ័យ និងភាពគ្មានមនសិកាជាមនុស្សបន្តិចណាទាល់តែសោះ ដែលមិនគួរនឹងកើតមាននៅក្នុងក្រុមមនុស្សមួយក្តាប់តូចរបស់កម្ពុជានាសតវត្សន៍ទី២១ ទៅហើយនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងខ្ញុំសូមជូនពរឲ្យការផលិតភាពយន្តភាគរឿង «កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ដំណើរការទៅដោយជោគជ័យ និងបានចាក់ផ្សាយជូនប្រជាជនទស្សនា និងទទួលបាននូវការយល់ដឹងថ្មីៗទៀត អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្នុងសម័យកលយុគ និងដំណើរជីវិតរបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលជាកលបុត្រដ៏ឆ្នើមរបស់មាតុភូមិកម្ពុជា ។

កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី គឺជាឆព្វណ្ណរង្សី ដែលចែងចាំងរស្មីជាអមតៈ ៕

ដោយ៖ ខៀវ ណាវី (អតីតអ្នកកាសែត)