ពិតជា​សោកស្តាយ​ណាស់​! បទ​”​យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា​”​ ដែលកំពុង​ផ្ទុះ ការចាប់អារម្មណ៍​ខ្លាំង ពេញ​បណ្តាញ​សង្គម​ តែម្ចាស់​បទគ្មានថ្ងៃវិលត្រឡប់មកវិញ (មានវីដេអូ)

784

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ បទ​”​យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា​” បាននិងកំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​ពេញ​បណ្តាញ​សង្គម​នានា ពិសេស Tik Tok​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​ នៅតាម​ផ្ទះ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​មួយចំនួន​ក៏បាន​លើកយក​បទ​ចម្រៀង​នេះ​មក​ច្រៀង​និង​មាន​អ្នក​ច្រៀង​តាម ​ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​បាន​ស្គាល់​ពី​ម្ចាស់​សំនៀង​ដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង កាក់ ច​ន្ធី គឺជា​តារាចម្រៀង​ល្បី​និយម​ច្រៀង​បទ​ចម្រៀង​ចង្វាក់ រ៉ុ​ក​ខេន​រ៉ូ​ល និង​ធ្លាប់មាន​ប្រវត្តិ​កម្សត់ បាន​បាត់​បង់ជីវិត​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​ហើយ ដោយ​បន្សល់​តែ​បទ​ចម្រៀង​ជាច្រើន ដែល​ក្នុងចំណោម​នោះ មាន​ខ្លះ បាន និង​កំពុង​ល្បី​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម Tik Tok​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ​ម្ចាស់​បទ​ចម្រៀង​មួយ​នេះ​បានទទួល​មរណភាព​ហើយ​កាលពី​ឆ្នាំ​២០១៨ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា អ្នកនាង បាន​បាត់​បង់ជីវិត​ក្នុង​វ័យ​៣៨​ឆ្នាំ​គួរ​ឲ្យ​សោកស្ដាយ ក្នុង​គ្រោះ ថ្នាក់​ចរា ចរណ៍​មួយ​កាលពី​អំឡុង​ខែ មីនា ២០១៨​គ្រា​ដែល​តារាចម្រៀង​ខ្មែរ​រូបនេះ បានធ្វើ​ដំណើ​តាម​ម៉ូតូ​កង់​បី pass app មកដល់​ស្តុ​ប​ទន្លេបាសាក់ ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ក៏មាន​រថយន្ត​ម៉ាក ព្រុស​មួយគ្រឿង​ជិះ​ឡើង​លឿន​មក​បុក​ម៉ូតូ​កង់​បី​ដែលមាន​អ្នកនាង​ជិះ​លើ​នោះ​បណ្តាល​អ្នកនាង មាន​គ្រោះ ថ្នាក់​ធ្ងន់​រហូតដល់​ស្លា ប់​។ កន្លងទៅ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រចាំ​កម្ពុជា បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​និង​សោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​តារាចម្រៀង​ស្រី រ៉ុ​ក​ខែ​ន​រ៉ូ​ល កាក់ ច​ន្ធី ក្នុង​ឧ បទ្ទវ ហេតុ​គ្រោះ ថ្នាក់​ច រាចរណ៍​នេះ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង កាក់ ច​ន្ធី ជា​តារាចម្រៀង​រ៉ុ​ក​ឃែ​ន​ខេន​រ៉ូ​ល​ខ្មែរ​តែមាន​ប្រជាប្រិយភាព​លើ​ឆាក​អន្តរជាតិ ដែលមាន​កំណើត​ពី​ទឹកដី​ខេត្តព្រៃវែង​ស្រុក​កំពង់ត្របែក​។ មិន​ល្បី​ខ្លាំង​ក្នុងស្រុក ប៉ុន្តែ​អ្នកនាង​មានការ​ពេញនិយម​ខ្លាំង​នៅ​បរទេស ពិសេស​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក ដែល​អ្នកនាង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ ហើយ​នោះ ជា​ហេតុដែល​អ្នកនាង​ជារឿយៗ​ត្រូវ​បានទទួល​ការអញ្ជើញ​ទៅ​ចេញ​ច្រៀង​នៅក្រៅ​ប្រទេស​ជា​ញឹកញាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអញ្ជើញទស្សននៃបទចម្រៀងរបស់អ្នកនាង កាក់ ច​ន្ធី បទ​”​យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា​” ៖