(ភ្នំពេញ)៖ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ នៅក្នុងកិច្ចប្រជុំពិភាក្សា កែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើ ដល់កម្លាំងនគរបាល សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូកែបន្ថែមស៊ីម៉ាំងដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ។
ក្រោយពីទទួលបទបញ្ជាពី សម្ដេចក្រឡាហោម ស ខេង និង នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែបំពង់ស៊ីម៉ាំងឮខ្លាំ ងបង្កការរំខាននោះ មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ រហូតដល់មានរូបភាពខ្លះ គឺចូលចា ប់ដល់ក្នុងផ្ទះតែម្ដង ដែលនេះជាការខុសពីបទប ញ្ជា ។ ដូច្នេះហើយ ឧត្តមសេនីយ៍ឯក ស ថេត ឱ្យផ្ អាកសកម្មភាពចា ប់ម៉ូតូធំដែលមានបំពង់សឺម៉ាំងឮខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន តែម្តងទៅ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ឱ្យផ្អាកសកម្មភាពចា ប់ម៉ូតូធំដែលមានបំពង់សឺម៉ាំងឮខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន បន្ទាប់ពីមានការប្រតិកម្មជាច្រើនពីប្រជាពលរដ្ឋ នៅក្នុងការ ចា ប់ម៉ូតូធំ ១ គ្រឿងដោយចោទថា បំពាក់បំពង់សឺម៉ាំងខុសបច្ចេកទេស ដែលរឿងហេតុនេះកើតមានឡើង នៅក្នុងខណ្ឌចំការមន ។
ជុំវិញរឿងនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានចេញសារមួយនៅថ្ងៃទី ១២ ខែមករា ជុំវិញរឿងនេះថា «មិនមែនលើកទី១ទេ ដែលការងារធ្វើមិនច្បាស់លាស់ធ្វើឲ្យតែរាស្ត្រ.ក្ដៅ.ក្រ.ហា.យ ។ ម្យ៉ាងទៀតអាសំឡេងឮហ្នឹងវាមិន ងា.ប់.ដូច គ្រឿ.ង ញៀ.ន ទេនាំគ្នាចាប់ អា.គ្រឿ.ង ញៀ.ន ទៅពេលនេះពេញវាលស្រែកូនខ្មែរបន្តិចទៀត ងា.ប់ អស់ហើយអស់លោកអើយ » ។