(កណ្តាល) ៖ ស្រលាញ់គ្នា០៦ខែ រស់ដូចប្តីប្រពន្ធ ហើយភាគីស្រីចេះតែទទូចខាងប្រុសឱ្យចូលស្តីដណ្តឹង ដើម្បីបានរៀបការតាមប្រពៃណី ប៉ុន្តែបុរសរូបនេះហាក់ដូចជាមិនអើពើ ក៏ប៉ះស ម្តី គ្នារហូតដល់ប្រើប្រាស់ ហិ ង្សា វា យ ម៉ូតូរបស់នាងជាសង្សារ បណ្តាលឲ្យខូចខាត ហើយត្រូវបាននាងដាក់ពាក្យប្តឹងឲ្យឃាត់ខ្លួនតែម្តង ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនារបស់អ្នកដ៏ទៃ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅក្នុងអគារវប្បធម៌ភូមិតាខ្មៅ២ ខេត្តកណ្តាល ។
យុវជនរូបនេះឈ្មោះ មឿន ហុងម៉េង អាយុ១៩ឆ្នាំ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកដើមបណ្តឹងឈ្មោះ វង្ស សុជាតា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។
សេចក្តីរាយការណ៍បន្តថា យុវជនជាប់ចោទក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង៦ខែមកហើយ និងបានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ហើយភាគីខាងស្រីចេះតែទទូចខាងប្រុសឱ្យចូលស្តីដណ្តឹង ដើម្បីបានរៀបការតាមប្រពៃណី ប៉ុន្តែបុរសរូបនេះហាក់ដូចជាមិនអើពើ ។ ផ្ទុយទៅវិញប្រុសស្នេហ៍នេះ តែងរកលេសដោះសារនិងគេចវេស មិនខុសពាក្យថា (ចង់ស៊ីនំតែមិនឲ្យលុយ) ។
លុះពេលពួកគេជួបគ្នានិយាយរឿងនេះ ក៏កើតមានការប្រកែ កគ្នា ហើយក៏បានប្រើ ហិ ង្សា វា យ ម៉ូតូរបស់នាង បណ្តាលឲ្យបែកកុងទ័រ ទើបនាងស្ទុះទៅប្រតាយប្រតប់ជាមួយ បណ្តាយឲ្យជ្រុះទូរស័ព្ទទៅលើដី ហើយបែកអេក្រង់(កញ្ចក់មុខ)ខ្ទេចខ្ទីអស់ ។ ក្រោយពីខាងប្រុសធ្វើសកម្មភាពបែបនេះ នារីរងគ្រោះក៏សម្រេចចិត្តទៅដាក់ពាក្យប្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាខ្មៅឲ្យឃាត់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។
ក្រោយពីទទួលបានពាក្យបណ្តឹង ទើបសមត្តកិច្ចនគរបាលមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យនាំទៅសាកសួរទៅតាមពាក្យបណ្តឹងរបស់នារីជាសង្សារ ៕