ម៉ូតូធំបុ កបង្គោលភ្លើងបំភ្លឺផ្លូវស្លា ប់២នាក់

445

(កណ្តាល)​​  មនុស្សប្រុសស្រី២នាក់បានស្លា ​ប់ក្រោយបញ្ជួនទៅដល់មន្ទីរពេទ្យបន្ទាប់ពីបើកម៉ូតូលឿនជ្រុលបុ​កបង្គោលភ្លើងត្រង់ចំណុចផ្លូវកោងៈ
លោកវរៈសេនីយ៍ទោ ភឿង វ៉ាត អធិការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី០៨ មករា ២០២១ នៅត្រង់ចំណុច ខាងមុខផ្ទះចែ អូន លក់គ្រឿងសំណង់ លើផ្លូវ ២០៦ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។​

អ្នកស្លា​​​ ​ប់ទាំង២ រួមមានទី១ ឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលឱនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ( ជាអ្នកបើកបរ ) ទី២ ឈ្មោះ ប៊ី ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្មុងក្រុងតាខ្មៅ។
លោកអធិការរងបានបន្តថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក BMW ពណ៌ខ្មៅ គ្មានស្លាកលេខ(មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិ ស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងអ្នករួមដំណើរ ពីក្រោយ មានឈ្មោះ ប៊ី ភេទស្រី អាយុ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ បើកក្នុងទិសដៅពី ត្បូង ទៅ ជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវកោង ក៏បានជ្រុលចង្កូតទៅ បុ កបង្គោលភ្លើងបំភ្លឺផ្លូវ តែម្ដង បណ្តាលអោយស្លា ប់ទាំង២នាក់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ និងខូចខាតធ្ងន់ម៉ូតូ១គ្រឿង និងបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម៕