លោកស្រី ទ្រី ដាណាផ្ងើរថវិការជូនតារាសម្តែងជើងចាស់ លោក សម តារាវុទ្ធីដែលធ្លាក់ខ្លួនឈឺ ដើម្បី… 

176

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ បានលេចលឺដំណឹងរបស់តារាសម្តែងជើងចាស់​ លោក សម តារាវុទ្ធី បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតមានសភាពស្គមស្គាំងខ្លាំង ដោយសារតែជំងឺ មហារីកសួត កំពុងតែសម្រាកព្យាល នៅស្រុកកំណើត​។

ដោយមើលឃើញពីភាពលំបាក និងគួរឲ្យអាណិតរបស់ក៏ដូចជាចង់ជួយសម្រាលទុក្ខលំបាកក្រុមគ្រួសារលោក ថ្ងៃនេះ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ថវិកា 1000$ របស់នាងខ្ញុំ និងស្វាមី បានផ្ញើជូនលោកពូ សំ តារាវុទ្ធី ដែលជាតារាសម្ដែងជើងចាស់ ធ្លាក់ខ្លួនឈឺធ្ងន់ នៅខេត្តតាកែវ សង្ឃឹមថា អាចជួយសម្រួលការព្យាបាលបានខ្លះ។ អ្នកធ្លាប់តាមដានរឿងពីដើមច្រើន ប្រហែលជាស្គាល់គាត់ តែបាត់គាត់នេះ គឺកំពុងសំងំឈឺនៅផ្ទះ។ អរគុណលោក អ៊ឹម ជីវ៉ា ដែលជួយនាំថវិកាទៅជួយភ្លាមៗ។