ចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩នៅឥណ្ឌាកើនដល់៩លាននាក់ហើយ

83

ជាមួយនឹងការមកដល់នៃរដូវរងា កាលពីថ្ងៃសុក្រទី ២០ វិច្ឆិកា ២០២០ នេះ ចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនដល់ជាង ៩ លាននាក់ និង​អ្នកស្លាប់មានដល់ជាង ១៣២ ០០០ នាក់ហើយ ។ ក្នុងមួយថ្ងៃៗប្រទេសឥណ្ឌាមានអ្នកឆ្លងរោគកូវីដ១៩​ ប្រហែល ៤៥ ០០០ នាក់ ក្នុងពេលដែលទីបញ្ចុះសពភាគច្រើនពេញស្ទើរគ្មានកន្លែងបញ្ចុះទៅហើយ ។ ក្នុងរូប : បុគ្គលិកពេទ្យរៀបចំដាក់សាកសពអ្នកស្លាប់ដោយកូវីដ១៩ ទៅក្នុងឡាំងមឈូសដើម្បីបញ្ចុះ – រូបថតកាសែត បាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ទី ២១ វិច្ឆិកា ២០២០