ជើងខ្លាំងអុកឡុកតាមពិធីបុណ្យដ៏ល្បីល្បាញ”អធិការគ្រឿន”និងបក្ខពួក ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់​ ចាប់ខ្លួនបានហេីយ

823

(កំពង់ស្ពឺ) ៖ ជនសង្ស័យឈ្មោះ ក្រេម គ្រឿន ដែលមានរហស្សនាមថា “អធិការ គ្រឿន” និងបក្ខពួកម្នាក់ ដែលជាក្រុមល្បីខាងប្រើអំពើហិង្សាអុកឡុកនៅតាមពិធីបុណ្យផ្សេងៗ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

ជនសង្ស័យមានឈ្មោះ ក្រេម គ្រឿន អាយុ១៩ឆ្នាំ ដែលមានរហស្សនាមថា «អធិការ គ្រឿន» និងឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

តុលាការយល់ឃើញថា ជនត្រូវចោទទាំង២នាក់ ប្រព្រឹត្តបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬអាចចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះទើបតុលាការចេញដីកាចាប់ខ្លួនជនត្រូវចោទទាំង២នាក់តែម្តង ។