គ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់មួយ បើកឡានហក់ឡើងដើមឈើ

1240

បន្ទាយមានជ័យ- ម៉ោង១២:៥០នាទីថ្ងៃទី២០/១១/២០២០ មានករណី គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង នៅចំណុច TA(83115-66589) ក្នុងភួមិសាស្រ្ត ភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឡានម៉ាកវីកូ ជិះគ្នា ២នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT 6043 បើកបរដោយឈ្មោះ ថុល កក្ដដា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មូលហេតុ បើកបរក្នុងល្បឿនលឿនផ្លូវកោង បណ្ដាលអោយរថយន្ដត្រឡប់ទៅជាប់នឹងដើមឈើ ចំណែកអ្នកបើកបរ និងអ្នករួមដំណើរ ពុំមានគ្រោះថ្នាក់អ្វីឡើយ ។