ទីបំផុតជនបង្ក ព្រមសងសំណងទៅជនរងគ្រោះ ក្រោមការខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ពីលោកស្នងការ​នគរបាល​ខេត្ត​កំពត

799

បើយោងតាមគណនីហ្វេសប៊ុក របស់លោកផែង វណ្ណៈ​ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ នេះ​ លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាងរថយន្ត​ ហ្វតលេខ​ 2BJ-2235 ភ្នំពេញ​ ជាមួយ​ម៉ូតូ​ ឌ្រីម​ នៅ​ស្រុក​ អង្គរជ័យ​ កាល​ពី​ថ្ងៃ​ទី​ ៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ នោះ​ ភាគីរថយន្ត​ និង​ ភាគី​ម៉ូតូ​ បាន​ព្រមព្រៀង​គ្នា​ហើយ​ ដោយខាង​រថយន្ដ​ហ្វត​យល់ព្រម​សងសំណង​ការខូចខាត​ទៅ​ជនរងគ្រោះ​ សរុប​ចំនួន​ ៤០០០​ ដុល្លារ​ អាមេរិក​ ។ នៅព្រឹក​ស្អែក​ភាគី​ខាងរថយន្ត​នឹងយកលុយ​ ៤០០០​ ដុល្លារ​ ទៅសងជនរងគ្រោះ​តាមការ​ព្រមព្រៀង​ ។

ខ្ញុំ​បាទ​សូមគោរព​អរគុណ​លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរឹទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ ដែល​បានខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ករណី​នេះ​ជូនពលរដ្ឋរងគ្រោះ​ ។ សូមគោរព​ជូនពរ​លោកឧត្ដមសេនីយ៍​ទោ​ ស្នងការ​ ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ “៕