ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹងជាផ្លូវការ បើកដំណើរការឡើងវិញ នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ

963

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ការបើកដំណើរការឡើងវិញ នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា ដោយបានគោលការណ៍ណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ ទូទាំងប្រទេស ដែលបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការប្រតិបត្តិស្តង់ដារ ការពារការចម្លងមេរោគកូវីដ-១៩ នឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ដូចមុនព្រឹត្តិការណ៍០៣វិច្ឆិកា។

ដោយឡែក សម្រាប់រោងភាពយន្ត រោងសម្តែងសិល្បៈ ដែលពុំទាន់ទទួលបានការអនុញ្ញាត ហើយមានបំណងបើកដំណើរការ សកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធានាការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាសុខាភិបាល ឲ្យបានត្រឹមត្រូវ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការជាមួយក្រសួងសុខាភិបាល បន្តចុះត្រួតពិនិត្យតាមដាន ការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល៕