អនាគតរដ្ឋមន្រ្តីការបរទេសថ្មីអាមេរិច?

47

លោកប្រធានាធិបតីបៃដឹន ដែលឈ្នះឆ្នោតប្រធានាធិបតីអាមេរិចកាលពីថ្មីៗនេះកំពុងសម្លឹងនិងរៀបចំគណៈរដ្ឋមន្រ្តីថ្មី។
អ្នកស្រីSUSAN RICE អាយុ៥៥ឆ្នាំអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំអង្គការសហប្រជាជាតិ(2009-2013)និងបន្ទាប់មកជាទីប្រឹក្សាសន្តិសុខជាតិអាមេរិចកាំងសម័យប្រធានាធិបតីអូបាម៉ា(2013-2017) ជាបេក្ខជនម្នាក់នាំមុខគេក្នុងការទទួលតំណែងរដ្ឋមន្រ្តីការបរទេសថ្មីអាមេរិច ក្នុងអណត្តិប្រធានាធិបតីចូ​បៃដឹន នាពេលខាងមុខនេះ។
អ្នកស្រីSusanជាកូនស្រីរបស់អ្នកស្រីLois Rice អ្នកជំនាញផ្នែកគោលនយោបាយអប់រំដ៏ល្បីរបស់អាមេរិច និងមានឪពុកឈ្មោះEmmett.J. Rice ជាសាស្រ្តាចារ្យផ្នែកសេដ្ឋសាស្រ្តនៃសកលវិទ្យាល័យCornell.។អ្នកស្រីចូលបម្រើការងារក្នុងសម័យលោកប៊ីល គ្លីតុនជាប្រធានាធិបតីអាមេរិចកំឡុងឆ្នាំ1993-1997មុនឈានឡើងឋានៈជាអនុរដ្ឋមន្រ្តីការបរទេសអាមេរិច1997-2000 និងបន្តបន្ទាប់។(តាមអត្ថបទបរទេស)