មិត្តដឹងទេថាហេតុអី ឡេវអាវបុរសនៅខាងស្តាំ និង ឡេវអាវនារីនៅខាងឆ្វេង ?

235

ឡេវអាវនៅខាងស្តាំពីព្រោះងាយអោយអ្នកដែលប្រើដៃស្តាំរុញបញ្ចូលច្រកឡេវដែលនៅខាងឆ្វេង ហើយដោយមនុស្សប្រុសជាភាគច្រើនប្រើដៃស្តាំទើបឡេវអាវត្រូវដេរនៅខាងស្តាំ ។

តែមនុស្សស្រីភាគច្រើនប្រើដៃស្តាំដែរ ហេតុអី បានដាក់ឡេវអាវខាងឆ្វេង ?

នេះគឺនៅពេលឡេវអាវត្រូវបានបង្កើតឡើងជាលើកដំបូង វាមានតម្លៃថ្លៃ ហើយមានតែនារីក្នុងវណ្ណៈអភិជនទេដែលប្រើអាវមានឡេវ ។ នារីវណ្ណៈអភិជនមិនដែលស្លៀកពាក់ដោយខ្លួនឯងទេ តែគឺមានបម្រើជាអ្នករៀបស្លៀកពាក់អោយ ។ ដោយអ្នកបម្រើឈរទល់មុខម្ចាស់ស្រី ហេតុនេះដៃស្តាំនាងស្ថិតនៅឆ្វេងដៃម្ចាស់ស្រី ហេតុនេះឡេវអាវត្រូវដាក់នៅខាងឆ្វេងដើម្បីអ្នកបម្រើងាយដាក់ឡេវបញ្ចូល ។ ហើយទម្លាប់នេះ មានតាំងពីនោះមក ។