គ្រូបង្វឹកកម្ពុជា Keisuke Honda ផ្ញើសារចូលរួមសោកស្ដាយ ចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ក្នុងប្រទេសកម្ពុជា

55

កីឡា៖ អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Keisuke Honda បាន​ផ្ញើ​សារ​ចូលរួម​សោក​ស្ដាយ​ជា​ពន់ពេក ចំពោះ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ​ជាច្រើន​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា។

តាមរយៈ​សារ​ផ្ញើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ ពី​សំណាក់​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះបាន​សរសេរ​ថា «​ខ្ញុំ​ពិតជា​សោកស្ដាយ​ទៅដល់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង។ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​សោះ​ ដែល​មិន​អាច​ជួយ​អ្នក​បាន ប៉ុន្តែ​ខ្ញុំ​បារម្ភ​ពី​អ្នក។ ចំពោះ​ពាក្យ​ផ្ដាំផ្ញើ​របស់ខ្ញុំ គឺ​សូម​រស់នៅ​កន្លែង​មាន​សុវត្ថិភាព និង​រក្សា​ភាព​រឹងមាំ។ ជួប​គ្នា​ឆាប់ៗ​»។

សូមរម្លឹកថា រហូតមកដល់ពេលនេះ មានអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង ៣៤នាក់នាក់ហើយ ក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួន១៨នាក់ច្រើនជាងគេ៕