អង្គការWHOអះអាងថា«ថ្នាំremdesivir» ស្ទើរតែគ្មានបានការសោះចំពោះជំងឹកូវីដ

32

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី១៧តុលានេះថានាយកអង្គការសុខភាពពិភពលោកបានថ្លែងថាថ្នាំremdesivirដែលលោកប្រធានាធិបតីដូណាល់ត្រាំប្រើព្យាបាលជំងឹកូវីដគាត់ ស្ទើរតែគ្មានផលអ្វីបន្តិចចំពោះការព្យាបាលជំងឹកូវីដ។

អង្គការWHOថាបែបនេះព្រោះសំអាងលើលទ្ធផលនៃការស្រាវជ្រាវរួមជាមួយសកលវិទ្យាល័យអុកហ្វត(អង់គ្លេស)កាលពីថ្មីៗនេះលើប្រសិទ្ធភាពនៃការប្រើថ្នាំremdesivirក្នុងការព្យាបាលជំងឹកូវីដ១៩ហើយរកឃើញថាថ្នាំremdesivirស្ទើរតែគ្មានប្រសិទ្ធភាពក្នុងការព្យាបាល។