ជនបង្ករ​បេីករថយន្តបុក​មនុស្ស ហើយ ​ថយឡានមកកិនបន្ថែម អោយ ជនរងគ្រោះស្លាប់ ត្រូវបានឃាតខ្លួនហើយ

786

ភ្នំពេញ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត មួយគ្រឿង បើកបុក ម៉ូតូ​ជនរងគ្រោះ​ ពីក្រោយ​ បណ្តាលអោយរងរបួស រួចថយរថយន្តបុក កិនបន្ថែម បណ្តាលអោយស្លាប់ ជនបង្កត្រូវបាន សមត្ថកិច្ច ចាប់ឃាត់ខ្លួន ហើយ នៅថ្ងៃស្អែកនឹងត្រូវបញ្ជួនទៅកាន់តុលាការ សាកសួរ នឹងមានចំណាត់ការ តាមផ្លូវច្បាប់. ចំពោះទង្វើឃោឃៅ។

ករណី នេះបានកើតឡើង កាលពីវេលា​ម៉ោង​ ២៣:៣០​ នាទី​ ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ នៅ​ ចំណុច​ផ្លូវ​ ១៧៣​ កែងផ្លូវ​ ៣២៨​ សង្កាត់​ ទួលស្វាយព្រៃ​ ១​ ខណ្ឌ​ បឹងកេងកង​​ ។ នេះបើយោងតាម លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ចរាចរណ៍​ ប្រាប់អផយដឹងមុននេះ ។

លោកបន្តថា ជនបង្ក ត្រូវបានសមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនបង្ករ​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ។ជនបង្ករ​ឈ្មោះ​ យ៉ាន់​ណា​ លីណា​ ភេទ​ ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ ពេទ្យ​ធ្មេញ​ ស្នាក់នៅ​ផ្ទះ​លេខ​ ៥​ អឹម​ ក្រុម​ទី​ ៤​ ភូមិ​ ព្រៃព្រីង​ខាងត្បូង​ទី​ ១​ សង្កាត់​ចោម​ចៅ​ ២​ ខណ្ឌ​ ពោធិ៍​សែនជ័យ​ ។ រថយន្ដ​ជនបង្ករ​ ម៉ាក​ Lexus NX 200 T ស្លាក​លេខ​ ភ្នំពេញ​ 2BH-8494 ភ្នំពេញ​ ។

លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ បានបន្តថា​ នៅ ថ្ងៃ​ស្អែក​សមត្ថកិច្ច​របស់​លោក​នឹងបញ្ជូនសំណុំរឿង​ករណី​នេះ​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដេីម្បី​ចាត់ការ​បន្ត​តាមច្បាប់​ ។

យោងតាមរយៈ​វីដេអូ​ដែល​បានចែកចាយ​លេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ឃេីញថា​ ជបង្ករ​ពិតជាមាន​ចរិកឃោរឃៅ​ព្រៃផ្សៃ​ណាស់​ បន្ទាប់​ពី​បុក​ជនរងគ្រោះ​ពីក្រោយ​មិនស្លាប់​ហេីយ​ជនបង្ករ​បានបេីកថយក្រោយ​កិនជនរងគ្រោះ​បន្ថែម​រហូតដល់​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុងតំកល់ធ្វេីបុណ្យ​នៅ​វត្ត​សំរោង​អណ្ដែត​ ៕