ទំនប់វារីអគ្គិសនីកំចាយ គ្រោងបើកទ្វារទឹកហើយ បងប្អូនអ្នករស់នៅតាមដងព្រែកសុំប្រុងប្រយ័ត្ន

593

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០មុននេះបន្តិច រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងមួយស្តីពីការគ្រោងបើកទ្វារទឹក ទំនប់វារីអគ្គិសនីកំចាយ ដែលវាអាចនឹងជន់លិចភូមិសាស្ត្រនៅអមសងខាងព្រែក ដូចនេះរដ្ឋបាលខេត្តបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ រស់នៅតាមតំបន់ខាងលើបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ក្នុងសេចក្តីជូនដំណឹងនោះបានរៀបរាប់ថា៖ “រដ្ឋបាលខេត្តមានកិត្តិយស សូមជូនដំណឹងដល់សាធារណ:ជន មេត្តាជ្រាបថា៖ ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹកតាមបច្ចេកទេស ដោយសន្សឹមៗ នាពេលឆាប់ៗនេះ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ នៅតាមដងព្រែកជ្រាបជាព័ត៌មាន និង មានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ ផ្សេងៗ ជាយថាហេតុ។”