ក្រោយមានភ្លៀងធ្លាក់ជាច្រើនម៉ោង ឃុំមួយចំនួនជាប់ផ្លូវជាតិលេខ៤ រងការប៉ះពាល់ខ្លះដល់លំនៅដ្ឋានពលរដ្ឋ

579

(ព្រះសីហនុ)៖ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន  អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះដោះស្រាយ បញ្ហាទឹកជន់ឡើង ដោយទឹកភ្លៀង នៅភូមិសាស្ត្រឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងចុះពិនិត្យនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងបន្តចុះពិនិត្យមើលតាមអូ ប្រឡាយរំដោះទឹកជំនន់ ដោយបញ្ជាគ្រឿងចក្រចំនួន​ ៩គ្រឿង​ បែងចែកជាពីរគោលដៅ​ ដេីម្បីរំដោះទឹកចេញពីភូមិ​ ព្រមទាំងបានធ្វើការណែ នាំឱ្យអាជ្ញាធរភូមិ ឃុំ ដែលនៅជិតជាមួយប្រជាពលរដ្ឋត្រូវតាមដានស្ថានភាពអាកាសធាតុ ជាប់ជាប្រចាំ​ ប្រសិនមានភាពចាំបាច់យើងជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា ។

សូមរំលឹកថាកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក ជំនន់ទឹកភ្លៀងបានធ្វើឲ្យជន់លិចឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ មានដូចជា ឃុំទួលទទឹង ឃុំសំរុង និងឃុំអណ្តូងថ្ម ៕