នគរបាលការពារព្រំដែនទឹក ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ 24ម៉ោងលើ24ម៉ោង ដើម្បីសង្គ្រោះភ្ញៀវទេសចរណ៍ ដែលជួបឧបទ្ទវហេតុ និងគ្រោះថ្នាក់ផ្សេងៗ ព្រះសីហនុ

263

ព្រះសីហនុ៖ នគរបាលការពារព្រំដែនទឹក ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីសង្គ្រោះភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលជួបឧបទ្ទវហេតុ និងគ្រោះថ្នាក់ផ្សេងៗ ព្រះសីហនុ ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត

អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដាក់បញ្ជាដល់អង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកទាំងអស់ ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ប្រចាំ

ការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីសង្គ្រោះភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលជួបឧបទ្ទវហេតុ និងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តជាប់តំបន់សមុទ្រ ។ ជាមួយគ្នានេះដែរ នៅតាមការិយាល័យត្រូវធ្វើការប្រមូលផ្តុំប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរងចាំទទួលបទបញ្ជាថ្មីពីថ្នាក់លើ ៕

ប្រភព PNN