សុំលុយពីប្រពន្ធ តែប្រពន្ធមិនអោយ រត់ទៅចង-ក ស.ម្លា .ប់ខ្លួន !

215

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២០​ វេលាម៉ោង​ ០៦:០០នាទីព្រឹក​ មានករណីមនុស្សចង-កធ្វើអត្ត ឃា ត​ កេីតឡេីងនៅចំណុចផ្ទះលេខ៥៩អឺ០ ផ្លូវ១៣០ ក្រុម៦ ភូមិ០៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ​ ដោយករណីទំ នា ស់នៅក្នុងគ្រួសារ
ឈ្មោះ សៀក ខេង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត០១.០៥.១៩៥៥ មុខរបរលក់ថ្នាំចិនសែ ទីកន្លែងកំណើតឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ស្នាក់នៅទីកន្លែងកើតហេតុខាងលើ។

តាមការបំភ្លឺក្តាប់ពីឈ្មោះ ឈៀង​ សុភី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ថ្នាំចិនសែ ដែលត្រូវជាប្រពន្ឋជនរងគ្រោះ បានឲ្យដឹងថាមានករណីទាស់សំដីគ្នាបន្តិចបន្តួច​រឿងបញ្ហាសុំលុយពីប្រពន្ធ​ ដោយប្រពន្ធមិនព្រមឲ្យ​ រួចប្តីបានគំរាមថាគាត់និងចង-កស ម្លា ប់ខ្លួនឲ្យនាងឯងមើល លុះដល់ម៉ោង១៧:០០នាទី គាត់ក៏ចេញពីផ្ទះទៅផឹកកាហ្វេបាត់ មួយម៉ោងក្រោយមកគាត់ក៏មកផ្ទះលក់ដូរជាធម្មតា ពេលយប់គាត់ក៏ឡើងទៅគេងនៅបន្ទប់គាត់រៀងៗខ្លួន រហូតដល់ម៉ោងដឹងកើតហេតុខាងលើប្រពន្ធបានក្រោកដាំបបរ ដោយពុំឃើញប្តីគាត់ចេញទៅផឹកកាហ្វេ គាត់ក៏ចុះមកក្រោមឃើញប្តីចងកនឹងបង្កាន់ដៃជណ្តើរ រួចគាត់ក៏ស្រែកហៅកូន និងអ្នកជិតខាងអោយជួយស្រាយដាក់ចុះ ដើម្បីធ្វើចលនាអោយ តែប្តីគាត់បានស្លា ប់បាត់ហើយ​ ។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងបានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យស ព នៅកន្លែងកើតហេតុ។

ជាលទ្ធផលតាមការពិនិត្យរបស់ការិយាល័យ ជំនាញបច្ចេកទេស និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្នបានបញ្ជាក់ថា ឈ្មោះ​ សៀក​ ខេង​ ពិតជាបានស្លា ប់ដោយចង-កធ្វើអត្ត ឃា តពិតប្រាកដមែន​ ។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានប្រគល់ស ព អោយទៅឈ្មោះ ឈៀង សុភី ភេទស្រី ឆ្នាំកំណើត១៩៦៥ ត្រូវជាប្រពន្ធស ព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕