កីឡាករចំណូលថ្មីរបស់ Man Utd អាចមិនបានបង្ហាញខ្លួនទេ ក្នុងជំនួប Newcastle

46

Edinson Cavani កំពុងប្រឈមមិនអាចបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមបិសាចក្រហម Manchester United ក្នុងជំនួបទល់នឹងក្រុមសារិកាព្រៃ Newcastle United ដោយសារច្បាប់ កូវីដ-19 ដោយត្រូវឃុំរូបគេរយៈពេល ១៤ថៃ្ង។

មូលហេតុដែលត្រូវឃុំនេះ គឺដោយសាររូបគេបានមករស់នៅក្នុងទីក្រុង Manchester ជាលើកដំបូង ចាប់តាំងពីការផ្ទេរមកកាន់ក្លឹបក្នុងនាមជាកីឡាករគ្មានក្លឹបលេង ក្រោយពីអស់កុងត្រាជាមួយ PSG កាលពីប៉ុន្មានខែមុននេះ, នេះបើតាមច្បាប់របស់រដ្ឋាភិបាល ក៏ដូចជាច្បាប់នៃការការពារវីរុស កូវីដ-19 ផងដែរ។

បើ Cavani ជាប់ឃុំមែននោះ វានឹងក្លាយជាបញ្ហាសម្រាប់លោក Solskjare ដែលមិនមានខែ្សប្រយុទ្ធទោសគឺ Anthony Martial រួចទៅហើយ ដោយសារការទទួលបានកាតក្រហមក្នុងជំនួទល់នឹង Spur កាលពីសប្ដាហ៍មុន៕

 

BARCELONA, SPAIN – APRIL 16: Ole Gunnar Solskjaer Manager of Manchester United looks on prior to the UEFA Champions League Quarter Final second leg match between FC Barcelona and Manchester United at Camp Nou on April 16, 2019 in Barcelona, Spain. (Photo by Quality Sport Images/Getty Images)