ក្រុមបាតុករ (ថៃ) រាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក! ដើម្បីទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី!

167

(ថៃ)៖ នៅថ្ងៃសៅរ៍ទី១៩កញ្ញាឆ្នាំ២០២០ មហាបាតុកម្មនៅក្រុងបាងកក បានទាមទារឲ្យ​លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ។

ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងធ្វើកំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ។

ជាមួយគ្នានោះ! អាជ្ញាធរថៃអះអាងថា៖ មានបាតុករប្រមាណ​២ម៉ឺននាក់ តែក្រុមបាតុករ​ អះអាងថាគេមានគ្នា មិនតិចជាង​១០ម៉ឺននាក់​នោះទេ៕ Reuters