ពិតជាបំផ្លាញមែន ! រថយន្ដធុនធំរបស់ក្រុមហ៊ុនដឹកជញ្ជូន L.M.H ព្រហើនបើកបំបុកក្លោងទ្វារវត្ត គន្ធបុប្ផារាម ហៅវត្តអូរគគីរ ខេត្តកំពង់ស្ពឺ បាក់ខ្ទេច

745

កំពង់ស្ពឺ៖ រថយន្ដធុនធំដឹកទំនិញ​មួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នរុលចូលក្នុងក្លោងទ្វារវត្តបណ្ដាលឲ្យកើលទូលក្លោងទ្វារវត្ត.គន្ធបុប្ផារា​ម(ហៅវត្តអូរគគីរ​) បាក់សណ្ដកចេញទៅដូចគេដកកូនឈើរងការខួចខាតទាំងស្រុងតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​ នៅចំណុចក្លោ​ងទ្វារ​ វត្តគន្ធបុប្ផារាម(ហៅវត្តអូរគគី​) ក្នុងភូមិ​បៀ​តសូរ ឃុំខ្ទុំក្រាំង ស្រុក នៅស្រុកសំរោងទង។

រថយន្ដបង្កម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ​ 3A-0504 បើករ​ដោ​យ​ឈ្មោះ​ ចឹក អុីន ភេទប្រុសអាយុ២៥ឆ្នាំ ធ្វើដំណើរុក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចផ្លូវចូលក្លោ​ងទ្វារ​ វត្តគន្ធបុប្ផារាមដោយតៃកុងឡាននឹកស្មានថា កំពស់រថយន្តនឹងទំនិញមិនកើលក្លោងទ្វារទេ ទើបខំបើកឆ្លងកាត់ក្នុងក្លោងទ្វារវត្ត បណ្ដាលឱ្យទ្រង់រថយន្តនឹងទំនិញកើលទូល ក្លោង​ទ្វារវត្ដបាក់តែ​ម្ដង​។

ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ច​ជំនាញ​បានចុះទៅជួយអន្ដរាគមន៍និងបានយករថយន្ដ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទ​ង​ ដោះ​ស្រាយ​តាមនីតិវិធី​ច្បាប់។