ពូកែរំខានគេពេក ! សមត្ថកិច្ចចាប់ឲ្យមកស្តាប់សំឡេងបំពង់ស៊ីមាំងខ្លួនឯងកែច្នៃម្តង ទើបដឹងថា ពិរោះកម្រិតណា

810

កំពង់ឆ្នាំង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី នៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានឃាត់ម៉ូតូកែច្នៃខុសលក្ខណ:បច្ចេកទេស មួយគ្រឿង ម៉ាក MSX ពណ៌បៃតង គ្មានស្លាកលេខ ។

សមត្ថកិច្ច បញ្ជាក់ថា អ្នកបើកបរឈ្មោះ ប៊ី ចន្នី ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរធ្វើសំណង់ និង ឈ្មោះ ថាត ភូ ភេទប្រុស អាយុ១៧ឆ្នាំ ។ ប៉ុន្តែ ទោះបីយ៉ាងណា សមត្ថកិច្ចបានធ្វើការអប់រំ និង ធ្វើកិច្ចសន្យាអោយត្រឡប់ទៅលំនៅដ្ឋានវិញ ៕