បុរសកាប់ប្រពន្ធជាច្រើនកាំបិតរួចគេចខ្លួនពេលនេះត្រូវចាប់ខ្លួនបានហើយ

722

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​ប្តី​ដែល​បាន​កាប់​ប្រពន្ធ​ជា​ច្រើន​កាំបិត បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​សុំ​ផ្សះផ្សា​គ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម ក្រោយ​ពី​លែងលះ​គ្នា​បាន​១០​ថ្ងៃ ក្រោយ​ពី​បង្កហេតុ​រួច ក៏​ព្យាយាម​រត់គេច​ខ្លួន ពេល​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ហើយ​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​សា​សា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ​។

បើ​តាម​លោក​វរសេនីយ៍ឯក មាស ឫ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ជន​សង្ស័យ​ខាងលើ​មានឈ្មោះ ហាន តៃ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​សា​សា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឃាង ឆវី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​។

លោកបានបញ្ជាក់ថា​ថា កាលពី​១១ ខែកញ្ញា ឆ្នាំ២០២០រូបនេះជនសង្ស័យម្នាក់បានកាប់ទៅស្ត្រីជាប្រពន្ធ បណ្តាល​របួសធ្ងន់ ហើយ​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​បង្គ​ល​បូ​រី​។
លោកបានបញ្ជាក់ថា ក្រោយ​មាន​ករណី​ជនសង្ស័យ​កាប់​ស្ត្រី​រង​គ្រោះ បណ្តាបណ្តាលរបួសធ្ងន់ជនសង្ស័យបានគេចខ្លួនបាត់។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពីធ្វើការស្រាវជ្រាវទើបឃាត់ខ្លួន​ជនសង្ស័យ​បាននាំ​យក​មក​សាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​កាប់​ទៅ​លើ​អតីត​ប្រពន្ធ ដែល​ទើប​លែងលះ​គ្នា​បាន​ជាង​១០​ថ្ងៃ​នោះ​ពិតប្រាកដ​មែន ដោយសារ​តែ​គំនុំ​ខឹង​ប្រពន្ធ​លែងលះ ហើយ​ឱ្យ​ម៉ូតូ​១​គ្រឿង លុយ​១​ម៉ឺន​បាត រីឯ​ប្រពន្ធ​វិញ បាន​យក​ផ្ទះ និង​កូនប្រុស​៣​នាក់ រួច​ដេញ​ខ្លួន​ចេញពីផ្ទះ​ទៀត ។

លុះ​ដល់ថ្ងៃ​កើតហេតុ រូបគេ​ឃើញ​ប្រពន្ធ​ដើរ​ផឹកស៊ី​ជា​មួយមិត្តភក្តីស្រី ក៏​ខឹង និង​រត់​ទៅចាំ​កាប់​នៅ​ខាង​មុខ​ផ្ទះ ខណៈ​ពេល​ដែល​មិត្តភក្តិ​ស្រី​ជូន​អតីត​ប្រពន្ធ​របស់​ខ្លួន​មក​ដល់​ផ្ទះ​។ ក្រោយ​ពេល​កាប់​រួច រួច​គេ​រត់គេច​ខ្លួន​តែ​ម្តង តែ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នេះ៕