អ្នកឃើញហេតុការណ៍ថា នារីរងគ្រោះឈ្លោះប្រកែកគ្នាជាមួយបុរសម្នាក់ ប្រហែល១៥នាទី ទើបលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ (មានវីឌីអូ)

1137

(ភ្នំពេញ)៖ សា ក ស ព របស់នារី រ ង គ្រោះ ដែលគេសង្ស័យជំហ៊ានដំបូងថា ជាការលោតទឹកសម្លាប់ខ្លូន ពីលើស្ពានជ្រោយចង្វារ នៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានប្រទះឃើញនៅវេលាថ្ងៃត្រង់ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅមុខព្រះបរមរាជវាំង ហើយត្រូវបានគេស្រង់មកលើគោក ដើម្បីឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ។

នៅទីតាំងស្រង់សាកសពមន្ដ្រីនគរបាលបានសួរព័ត៌មាន ពីអ្នកឃើញហេតុការណ៍បន្ថែម អំពីដំណើររឿងនេះផងដែរ។ អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់នគរបាលថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្ដម៉ាក Highlander មួយគ្រឿង ពណ៌ស្ករ ឈប់នៅលើស្ពាន ហើយឃើញនារីម្នាក់ចេញមកខាងក្រៅរថយន្ដ។

ពេលនេះនារីខាងលើ និងបុរសម្នាក់ដែលជាអ្នកបើករថយន្ដ (គេសង្ស័យជាសង្សារ) បានឈ្លោះប្រកែកគ្នាប្រហែល១៥នាទី ពោលនៅម៉ោង២៖៤៩នាទីទៀបភ្លឺ។ បន្ទាប់ពីប្រកែកគ្នាហើយ នារីរងគ្រោះបានចូលក្នុងរថយន្ដវិញមួយសន្ទុះ ស្រាប់តែចុះពីរថយន្ដវិញ ហើយរថយន្ដនោះក៏បើកចេញទៅបាត់។ ទើបនារីរងគ្រោះលោតពីលើស្ពាននោះតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល។

ភ្លាមនោះ អ្នកឃើញហេតុការណ៍បានចេញទូកទៅជួយសង្គ្រោះដែរ ប៉ុន្ដែមិនទាន់ឡើយ ដោយនារីរងគ្រោះបានលិចចូលទៅក្នុងទឹកបាត់ រកមិនឃើញនោះឡើយ។

ថ្លែងប្រាប់ភ្នាក់ងារ នៅទីតាំងស្រង់សាកសព លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កម្លាំងជំនាញកំពុងបើកការស្រាវជ្រាវបន្ដលើករណីនេះ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ជាការធ្វើអត្តឃាតដោយខ្លួនឯង ឬជាអំពើឃាតកម្ម។

សូមរំលឹកថា នៅទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នារីរូបនេះ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកបាច់ផ្កា និងស្បែកជើងលើស្ពាន។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ ចាន់ ស្រីមាន អាយុ២២ឆ្នាំ ស្នាក់នៅខុនដូមួយកន្លែង នៅរាជធានីភ្នំពេញ។

តាមគណនី Facebook របស់នារីរងគ្រោះឈ្មោះ «Gech Gech» បានឱ្យដឹងថា នៅយប់កើតហេតុនោះ នារីរងគ្រោះបានចូលរួមរៀបចំកម្មវិធីខួបកំណើតឱ្យបងស្រីរបស់ខ្លួន។ បន្ទាប់មកក៏បានទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់។

ជុំវិញការលោតទឹកសម្លាប់ខ្លួនរបស់នារីរូបនេះ នាំឱ្យផ្ទុះនូវការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ អ្នកបណ្តាញសង្គមក៏សម្តែងការសោកស្តាយ ដែលមិនគួរណានារីរូបស្រស់សោភារូបនេះ គិតខ្លីបញ្ចប់ជីវិតចោលអាណាព្យាបាល បងប្អូន និងសាច់ញាតិរបស់ខ្លួន។

អ្នកលេងបណ្តាញសង្គមក៏ចង់ឱ្យសមត្ថកិច្ចបន្ត តាមស្រាវជ្រាវរករឿងហេតុនាំឱ្យកើតមានការលោតទឹកសម្លាប់ខ្លួននេះ ដោយមិនគួរបញ្ចប់ត្រឹមរកឃើញសព្វនារីរងគ្រោះនោះឡើយ។ នេះជាការបណ្តោយឱ្យមានវប្បធម៌និទណ្ឌភាព ដោយទុកឱ្យជននាំឱ្យកើតមានហេតុការណ៍នេះ គេចវេសពីសំណាញ់ច្បាប់។

ជុំវិញករណីលោតទឹកសម្លាប់ខ្លួននេះ ក៏មានការដាក់សង្ស័យច្រើន ព្រោះគណនី Tik Tok និង ហ្វេសប៊ុកនារីរងគ្រោះ មានជនចូលលុបរូប លុបវីដេអូជាដើម៕

អ្នកឃើញហេតុការណ៍ថា នារីរងគ្រោះឈ្លោះប្រកែកគ្នាជាមួយបុរសម្នាក់ ប្រហែល១៥នាទី ទើបលោតទឹក…

អ្នកឃើញហេតុការណ៍ថា នារីរងគ្រោះឈ្លោះប្រកែកគ្នាជាមួយបុរសម្នាក់ ប្រហែល១៥នាទី ទើបលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ (Video inside)(ភ្នំពេញ)៖ សាកសពរបស់នារីរងគ្រោះ ដែលគេសង្ស័យជំហ៊ានដំបូងថា ជាការលោតទឹកសម្លាប់ខ្លូន ពីលើស្ពានជ្រោយចង្វារ នៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានប្រទះឃើញនៅវេលាថ្ងៃត្រង់ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅមុខព្រះបរមរាជវាំង ហើយត្រូវបានគេស្រង់មកលើគោក ដើម្បីឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ។នៅទីតាំងស្រង់សាកសពមន្ដ្រីនគរបាលបានសួរព័ត៌មាន ពីអ្នកឃើញហេតុការណ៍បន្ថែម អំពីដំណើររឿងនេះផងដែរ។ អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់នគរបាលថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្ដម៉ាក Highlander មួយគ្រឿង ពណ៌ស្ករ ឈប់នៅលើស្ពាន ហើយឃើញនារីម្នាក់ចេញមកខាងក្រៅរថយន្ដ។ពេលនេះនារីខាងលើ និងបុរសម្នាក់ដែលជាអ្នកបើករថយន្ដ (គេសង្ស័យជាសង្សារ) បានឈ្លោះប្រកែកគ្នាប្រហែល១៥នាទី ពោលនៅម៉ោង២៖៤៩នាទីទៀបភ្លឺ។ បន្ទាប់ពីប្រកែកគ្នាហើយ នារីរងគ្រោះបានចូលក្នុងរថយន្ដវិញមួយសន្ទុះ ស្រាប់តែចុះពីរថយន្ដវិញ ហើយរថយន្ដនោះក៏បើកចេញទៅបាត់។ ទើបនារីរងគ្រោះលោតពីលើស្ពាននោះតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល។ភ្លាមនោះ អ្នកឃើញហេតុការណ៍បានចេញទូកទៅជួយសង្គ្រោះដែរ ប៉ុន្ដែមិនទាន់ឡើយ ដោយនារីរងគ្រោះបានលិចចូលទៅក្នុងទឹកបាត់ រកមិនឃើញនោះឡើយ។ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅទីតាំងស្រង់សាកសព លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កម្លាំងជំនាញកំពុងបើកការស្រាវជ្រាវបន្ដលើករណីនេះ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ជាការធ្វើអត្តឃាតដោយខ្លួនឯង ឬជាអំពើឃាតកម្ម។សូមរំលឹកថា នៅទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នារីរូបនេះ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកបាច់ផ្កា និងស្បែកជើងលើស្ពាន។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ ចាន់ ស្រីមាន អាយុ២២ឆ្នាំ ស្នាក់នៅខុនដូមួយកន្លែង នៅរាជធានីភ្នំពេញ។តាមគណនី Facebook របស់នារីរងគ្រោះឈ្មោះ «Gech Gech» បានឱ្យដឹងថា នៅយប់កើតហេតុនោះ នារីរងគ្រោះបានចូលរួមរៀបចំកម្មវិធីខួបកំណើតឱ្យបងស្រីរបស់ខ្លួន។ បន្ទាប់មកក៏បានទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់។ជុំវិញការលោតទឹកសម្លាប់ខ្លួនរបស់នារីរូបនេះ នាំឱ្យផ្ទុះនូវការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ អ្នកបណ្តាញសង្គមក៏សម្តែងការសោកស្តាយ ដែលមិនគួរណានារីរូបស្រស់សោភារូបនេះ គិតខ្លីបញ្ចប់ជីវិតចោលអាណាព្យាបាល បងប្អូន និងសាច់ញាតិរបស់ខ្លួន។អ្នកលេងបណ្តាញសង្គមក៏ចង់ឱ្យសមត្ថកិច្ចបន្ត តាមស្រាវជ្រាវរករឿងហេតុនាំឱ្យកើតមានការលោតទឹកសម្លាប់ខ្លួននេះ ដោយមិនគួរបញ្ចប់ត្រឹមរកឃើញសព្វនារីរងគ្រោះនោះឡើយ។ នេះជាការបណ្តោយឱ្យមានវប្បធម៌និទណ្ឌភាព ដោយទុកឱ្យជននាំឱ្យកើតមានហេតុការណ៍នេះ គេចវេសពីសំណាញ់ច្បាប់។ជុំវិញករណីលោតទឹកសម្លាប់ខ្លួននេះ ក៏មានការដាក់សង្ស័យច្រើន ព្រោះគណនី Tik Tok និង ហ្វេសប៊ុកនារីរងគ្រោះ មានជនចូលលុបរូប លុបវីដេអូជាដើម៕

Gepostet von Fresh News TV am Samstag, 12. September 2020