មហាជនកំពុងមានការសង្ស័យ នារីម្នាក់ដែលជាម្ចាស់បាច់ផ្កានិងស្បែកជើងកែង នៅលើស្ពានជ្រោយចង្វារ

1674

(ភ្នំពេញ)៖ កាលពីយប់មិញនេះមានព័ត៌មានដ៏ភ្ញាក់ផ្អើលមួយព្រមទាំងមានការចែករំលែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលហេតុការណ៍មួយនេះបានកើតឡើងប្រមាណម៉ោង ៣ ទាបភ្លឺ ដែលនារីម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានមកធ្វើអត្តឃាត លោតទឹកនៅលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកនូវបាច់ផ្កាមួយបាច់និងស្បែកជើងកែងមួយគូ។

ជាក់ស្ដែងនៅមុននេះបន្តិច មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតនារីម្នាក់ ដែលមហាជនកំពុងដាក់ការសង្ស័យថា អាចជានារីរងគ្រោះដែលលោតទឹកនៅលើស្ពានជ្រោយចង្វារ ព្រោះតែនៅក្នុងរូបថតគឺមានរូបបាច់ផ្កានិងស្បែកជើងដូចគ្នាទៅនឹងអ្វីដែលជនរងគ្រោះបន្សល់ទុក។ទោះបីជាយ៉ាងណា ចំពោះករណីធ្វើអត្តឃាតមួយនេះ នៅពុំទាន់មានការអះអាងឬបញ្ជាក់ច្បាស់លាស់ណាមួយថា មូលហេតុអ្វីបានជានាងដាច់ចិត្តធ្វើអត្តឃាតដោយខ្លួនឯងដោយបែបនេះ៕