ក្រុមពួកឆ្លៀតឱកាសលួចទ្រព្យសម្បត្តិក្នុងឡាន, ឃាត់ខ្លួនកូនចៅអ្នកសារព័ត៌មាន K01 និងអ្នកសារព័ត៌មាន VBN និងគូកន

1618

រាជធានីភ្នំពេញ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ អ្នកសារព័ត៌មាន២រូប គឺនៅអង្គភាពព័ត៌មាន K01 មួយរូប, អង្គភាពសារព័ត៌មាន VBN មួយរូប និង គូកន ៥នាក់ទៀត និងបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រុមជនសង្ស័យទាំងអស់ គឺពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិក្នុងឡានប្រជាពលរដ្ឋ រហូតដល់៥ករណី ។

សមត្ថកិច្ចបានបង្ហាញពីជនសង្ស័យដែលមានទាំងអស់ចំនួន ៧នាក់រួមមាន៖
ទី១- ឈ្មោះ ងី កប អាយុ ៣៧ឆ្នាំ មុខរបរបើកបររថយន្ត
ទី២- ឈ្មោះ ហ៊ុន ណាត អាយុ ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន VBN
ទី៣- ឈ្មោះ យិន ធី ហៅតឿ អាយុ ៤២ឆ្នាំ មុខរបរទិញលក់ទូរស័ព្ទ
ទី៤-ឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា មុខរបរ រត់ម៉ូតូឌុប
ទី៥- ឈ្មោះ សំ សិលាចិត្រា អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប
ទី៦- ឈ្មោះ សួង ដែន អាយុ ៣៦ឆ្នាំ មុខរបរអ្នកសារព័ត៌មាន K01
ទី៧- ឈ្មោះ ចែម សំណាង អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ

គួរបញ្ជាក់ដែលថាបញ្ហានេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឿន សុឡា ហៅ K01 បានចេញលិខិតបញ្ជាក់ថា ឈ្មោះ សួង ដែន ហៅ K98 ពិតជាអ្នកសារព័ត៌មាន វេនយប់ របស់អង្គភាពប្រាកដមែន ៕