លោកយាយម្នាក់វង្វេងបាត់ពីផ្ទះមួយខែ ស្រាប់តែគេប្រទះឃេីញសពនៅសល់តែគ្រោងឆ្អឹង

1546

ខេត្តកោះកុង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១១:០០ នាទីព្រឹក មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពនៅសល់តែគ្រោងឆ្អឹង នៅចំនុចក្រោមដើមកាស្យា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយទទួលបានពត៌មាន កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការស្រុកមណ្ឌលសីមា ចុះទៅត្រួតសពបានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ ឈិត ស៊ីម ភេទស្រី អាយុ ៧៣ ឆ្នាំ (វង្វេងបាត់ការចងចាំ) ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បើតាមការបំភ្លឺពីកូនរបស់ជនរងគ្រោះ ដោយផ្អែកលើសំលៀកបំពាក់ នៅសាកសពជនរងគ្រោះ ដូចទៅថ្ងៃដែលបានបាត់ខ្លួន។ បច្ចុប្បន្នសពរងគ្រោះបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង