ចាញ់បោកអស់លុយ ៦០០០ដុល្លារ ដោយសារគេធានារត់ការធ្វេីធំ ធ្វើជាប៉ូលីសឬប៉េអ៉ឹម ក្រោយពេលបង់លុយឲ្យស្រាប់តែគេចរហូត និងបោះសំដីថា “ទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ” ឥលូវនេះ…

1511

ថ្មីៗនេះឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចតេជោ ដែលបានជួយដោះស្រាយវិវាទដីធ្លីជាច្រើនករណីជូនប្រជាពលរដ្ឋ បានបង្ហោះឲ្យដឹងពីករណីបោកប្រាស់មួយទៀត ដោយជនខិលខូចដែលធានារត់ការធ្វេីជាប៉ូលីសឬប៉េអ៉ឹម​ ជាថ្នូរនឹងទឹកប្រាក់ ៦ពាន់ដុល្លារ។ ឯកឧត្តម បានសរសេររៀបរាប់ថា៖

“អោយលុយគេរត់ការ​ធ្វេីធំ ប្រយ័ត្នគេបោក! សូមបងប្អូនប្រយ័ត្នចាញ់បោកជនខិលខូចដែលធានារត់ការធ្វេីជាប៉ូលីសឬប៉េអ៉ឹម​ ជាពិសេសក្នុងពេលកូវីដ១៩នេះ។ កាលពីម្សិលមិញ មានប្អូនប្រុសអ្នកខេត្តម្នាក់បានមកសុំអោយខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញបានបោកយកលុយគាត់អស់ជាង ៦ពាន់ដុល្លារ។ ជនខិលខូចនេះបានធានាជួយរត់ការអោយគាត់បានធ្វើធំជាប៉ូលីសឬជាប៉េអឹម។ ក្រោយពីជននោះបានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត​ ហេីយបង្ហេីរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។

ពេលគាត់បានខលជួបតាមទូរស័ព្វសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក។ ខ្ញុំបានណែនាំប្រាប់អោយប្អូនទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ បូលីសខ័ណ្ឌនិងនៅស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះយកមកផ្តន្ទារទោស​ កុំអោយដេីរបោកប្រាសពលរដ្ឋទៀត។ សូមបងប្អូនកុំចាញ់បោកគេអោយសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង​ តែបែរជាអោយគេបោកបានស្រួលម៉េះ? ចាញ់បោកគេអស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។​ កុំទម្លាប់អាក្រក់បុកលុយសូកប៉ាន់​ ព្រោះអាចជួបរឿងបែបនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕”