នារីម្នាក់មិនដឹងមានវិបត្តិអ្វីបានលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ បន្សល់ទុកផ្កាមួយបាច់ និងស្បែកជើងមួយគូលើស្ពាន

1490

រាជធានីភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនារីម្នាក់បានលោតសម្លាប់ពីលើស្ពាន ហើយបន្សល់ទុកបាច់ផ្កា១បាច់ និងស្បែកជើង១គូនៅលើស្ពាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឈរនៅលើស្ពានជាមួយមិត្តភិក្ត ក៏ឃើញនារីរូបស្រស់សោភាម្នាក់បានចុះពីលើរថយន្តមួយគ្រឿងដោយកាន់បាច់ផ្កា១បាច់ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបនោះនៅលើស្ពានតែម្នាក់ឯង។ បន្ទាប់មកនារីរូបនោះក៏បានដោះស្បែកជើង និងដាក់ផ្ដាមួយបាច់ជាប់ស្បែកជើង ហើយក៏លោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។

ភ្លាមៗនោះរូក៏បានទៅរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះដែរ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់។ ក្រោយកើតហេតុសមត្ថកិច្ចរង់ចាំក្រុមគ្រួសារនិងសាច់ញាតិដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើ៕