មានរឿងអ្វីដោះស្រាយមិនចេញ ទើបតារាកំប្លែងខ្ញុង បង្ហោះសារចង់សំលាប់ខ្លួនបែបនេះ?

109

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយសារតែតារាកំប្លែងល្បីឈ្មោះគឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានបង្ហោះសារដ៏រន្ធត់នៅលើ Facebook របស់នាងរហូតមានការបារម្ភយ៉ាងខ្លាំងពីអ្នកគាំទ្រ។ សារជាច្រើនដែលតារាស្រីរូបនេះបង្ហោះជាបន្តបន្ទាប់ហាក់ចង់បង្ហាញពីវិបត្តិអ្វីមួយដែលមិនអាចដោះស្រាយបាន។

អ្នកនាងខ្ញុង បានបង្ហោះសារថា “ មិនបានកើតជាមួយគ្នាតែអាចបានស្លាប់ជាមួយគ្នា 😭😭😭” និងសារជាច្រើនទៀតដូចជា “ ហេតុអ្វីខ្លួនឯងទន់ជ្រាយ ហេតុអ្វីមិនតស៊ូដើម្បីកូនទៀតទៅ 😭😭” និង “ តូចចិត្តណាស់មិនដែលចង់ប្រើពាក្យនេះទេទៅថ្ងៃនេះសុំនិយាយមួយម៉ាត់(ចង់ងាប់)”៕