ល្បីរឿងសាឡាត់ និង ក្រមា ខ្លាំងពេក ពេលនេះ អ៉ឹម ជីវ៉ា ចេញបកស្រាយហើយ

107

កាលពីម្សិលមិញនេះមានហេតុការណ៍ចំឡែកមួយបានកើតឡើងដោយអ្នកលេង Facebook នាំគ្នាបង្ហោះនិងចែកចាយគ្នាពេញបណ្តាញសង្គម ទាក់ទងទៅនឹងរូបសាឡាត់ និង រូបក្រមា ដែលធ្វើអោយមហាជនមួយចំនួនមានការងឿងឆ្ងល់ ដោយអ្នកខ្លះក៏បានយករូបនោះទៅធ្វើការប្រៀបធៀបផ្សេងៗធ្វើអោយប៉ះពាល់ដល់តារាសម្តែង មាន សូនីតា និងកញ្ញា សាឡាត់ ស្រីឡាង ថែមទៀតផង។

ជុំវិញករណីរូបសាឡាត់ និង ក្រមារនេះដែរលោក អ៉ឹម ជីវ៉ា ក៏បានធ្វើការបកស្រាយថា៖ “រឿងសាឡាត់និងក្រម៉ាគឺខ្ញុំនិងរ៉ូសលេងសើចផុសលេងជាមួយគ្នាលេងទេ ដើម្បីអោយបងប្អូនសើចតែប៉ុណ្ណោះ តែរឿងក្រមា សាឡាត់មានន័យធៀបផ្សេងទាក់ទងអ្នកផ្សេងឬនិងរឿងផ្សេងឬទាក់ទងប្តីគេស្អីគេនោះគឺពួកខ្ញុំមិនមានការចូលរួមពាក់ព័ន្ធអីឡើយ អ្នកណាអ្នកធ្វើអ្នកនិងទទួលខុសត្រូវទៅ តែបើមានការចោទប្រកាន់ណាមួយអ្នកទាំងនោះនិងប្រឈមនិងផ្លូវច្បាប់ដូចគ្នា ។ ខ្ញុំអាចធ្វើឆ្កួតជាដើម្បីអោយបងប្អូនសើចកម្សាន្តសប្បាយបានតែបើអោយខ្ញុំធ្វើឆ្កួតជាដើម្បីអោយគេកើតទុក្ខមិនមែនជារបស់ខ្ញំឡើយ សូមកុំមានការយល់ច្រលំបន្តទៀត ! ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”