ចិញ្ចៀនពេជ្រ ដែល G-Devith ទិញបំពាក់លើដៃ ទេព បូព្រឹក្ស កាលពីយប់មិញមានតំលៃមិនធម្មតា

51

តារាចម្រៀងល្បីឈ្មោះ២ដួងដែលកំពុងទទួលបានការចាប់អារម្មណ៍ជាមួយភាពជោគជ័យរបស់អ្នកទាំង២ទោះបីចាកចេញពីផលិតកម្មដ៏ល្បីយ៉ាងណាក៏ដោយនោះ ប៉ុន្តែលោក G-Devith និង កញ្ញា ទេព បូព្រឹក្ស នៅតែឈរជើងនៅក្នុងវិស័យសិល្បៈបានយ៉ាងល្អប្រសើរ ហើយមុខជំនួញរបស់ពួកគេក៏កាត់តែជោគជ័យមានលទ្ធភាពទិញឡាន ទិញផ្ទះ តំលៃរាប់សិបម៉ឺនដុល្លារ ធ្វើអោយមហាជនមានការកោតសរសើរមិនដាច់ពីមាត់។

ការទាក់ទងស្រលាញ់គ្នាអស់រយៈពេល៤ឆ្នាំ លោក ងួន ចាន់ដេវីត ក៏បានសម្រេចចិត្តទិញចិញ្ចៀនមួយវង់ ដែលមានតំលៃប្រមាណ $27,000 បំពាក់លើនាងដៃរបស់កញ្ញា ទេព បូព្រឹក្ស នៅយប់មិញនេះដើម្បីភ្ជាប់និស្ស័យ ធ្វើអោយមហាជននិងអ្នកគាំទ្រនាំគ្នាសង្ស័យថា ពួកគេអាចនឹងគ្រោងរៀបការនៅឆាប់ៗនេះ។ លោក G-Devith បានរៀបរាប់ថា៖ “Happy anniversary 4years 💛❤️ ឆ្នាំទីបួននេះបងសុំភ្ជាប់និស្ស័យដោយជញ្ជៀននេះជាសក្សី ដោយសេចក្តីស្រលាញ់សូមអោយបំណងប្រាថ្នារបស់ពួកយើងឆាប់បានសម្រេច ❤️💛 I Tep Boprekep Boprek សូមអោយចិញ្ចៀនរៀបការធំជាងនេះ”៕