ក្រោយមានករណីចោរលួចកាត់ខ្សែភ្លើងបំភ្លឺ​សាធារណ សមត្ថកិច្ចក្រុងព្រះសីហនុបានចេញប្រតិបត្តិការបង្ក្រាបកន្លែងប្រមូលទិញអេតចាយ២កន្លែង ឃាត់ខ្លួនមនុស្ស១៧នាក់ និងរកឃើញសំបកខ្សែភ្លើង និងស្ពាន់ខ្សែភ្លើងជាច្រើន

695

(ខេត្តព្រះសីហនុ) ៖ ក្រោយពីទទួលបានបទបញ្ជារបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការចង្អុលបង្ហាញដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះទៅកាន់ទីតាំងប្រមូលទិញអេតចាយចំនួន៥កន្លែង(ក្រុងព្រះសីហនុ២កន្លែង, ស្រុកព្រៃនប់៣កន្លែង) ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងបានធ្វើការបង្ក្រាបលើទីតាំងចំនួន២កន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ និងចាប់យកសម្ភារវត្ថុតាងពាក់ព័ន្ធក្នុងករណីខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី ។

I-ទីតាំង: ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះ សីហនុ ឃាត់ខ្លួនជនសង្ស័យ០៥នាក់៖
១-ឈ្មោះ ញ៉ិល មាន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ (មា្ចស់ទីតាំង ) ។
២-ឈ្មោះ ណុន ណេត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធម្ចាស់ទីតាំង)។
៣-ឈ្មោះ ជាន ស្រេង ហៅ ខ្យង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(កម្មករ) ។
៤-ឈ្មោះ ពៅ ភស្ដី ហៅតិ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ (កម្មករ) ។
៥-ឈ្មោះ ឈី ម៉េង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ(កម្មករ)
*-សម្ភារវត្ថុតាងចាប់យកបាន៖ សំបកខ្សែភ្លើងម៉ាក THIPHA ចំនួន១បាវ (ជារបស់ក្រុមហ៊ុនឌុយវ៉ាល់អេឡិចត្រិច) ។

II-ទីតាំង: ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ១២នាក់៖
១-ឈ្មោះ ហេង ភា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ មានស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅទីខាងលើ(ជាអ្នកកាន់ កាប់កន្លែងទិញអេតចាយ) ។
២-ឈ្មោះ ដិក គីមមាន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយ អន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅទីតាំងខាងលើ(ជាប្រពន្ធរបស់ឈ្មោះ ហេង ភា) ។
៣-ឈ្មោះ ឃួន សារី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
៤-ឈ្មោះ ពៅ ថុនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុក កំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
៥-ឈ្មោះ នាង សាវន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មេរ មានស្រុកកំណើតនៅភូមិស្រម័រ ឃុំត្រពាំងស្រែ ស្រុកមេសា ខេត្ត ព្រៃ វែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៦-ឈ្មោះ ម៉ៅ ម៉ឺន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ស្រុក កំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
៧-ឈ្មោះ ប៊ន ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្រុក កំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
៨-ឈ្មោះ សា ទឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្រុក កំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
៩-ឈ្មោះ ប៊ុក តេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្រុក កំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។
១០-ឈ្មោះ សេង រិន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ស្រុក កំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
១១-ឈ្មោះ សេង ចាន់យ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
១២-ឈ្មោះ ស្មុក ស្មន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្រុក កំណើតនៅភូមិដំដែក ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។

*-សម្ភារវត្ថុតាងចាប់យកបាន៖ ស្ពាន់ខ្សែភ្លើងទំងន់១៥គីឡូក្រាម ម៉ាកTHIPHA Cable2020 CXV/DSTA 4×12-1x12mm2 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌុយវ៉ាល់អេឡិចត្រិច ។
បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងសាកសួរបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ។ ” សូមរួមគ្នាការពារ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋ ”

ប្រភព៖ ប្រតិកម្មរហ័សខេត្តព្រះសីហនុ