ក្រសួងអប់រំ ប្រកាសបើកដំណើរការសាលារៀនឯកជនទាំងអស់ឡើងវិញក្នុងដំណាក់កាលទី២

840

(ភ្នំពេញ) ៖នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី២ ដោយក្នុងនោះ ក្រសួងបានណែនាំឲ្យគ្រឹះស្ថានសិក្សាត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ១៩ ដើម្បីធានាថា ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី២ មានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព។

ដើម្បីអាចបើកដំណើរឡើងវិញបាន គ្រឹះស្ថានសិក្សាឯកជនទាំងអស់ត្រូវអនុវត្តតាមនីតិវិធីខាងក្រោម៖

+ ដាក់ពាក្យស្នើសុំបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២

+ អនុញ្ញាត និងសម្របសម្រួលឲ្យក្រុមការងារអធិការកិច្ចរបស់ក្រសួងចុះពិនិត្យ (មុនពេលបើក និងអំឡុងពេលដំណើរការ)

+ ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលទី២ជាមួយក្រសួង

+ ក្រសួងនឹងចេញលិខិតអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ