Arsenal លេីកពាន Community Shield ក្រោយឈ្នះក្រុមខ្លាំង Liverpool ដោយបាល់ ១១ម៉ែត្រ

80

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លេីងធំ Arsenal បានគ្រងតំណែងជេីងឯកពានបេីករដូវកាលអង់គ្លេស FA Community Shield 2020 បន្ទាប់ពីយកឈ្នះគូប្រជែងហង្សក្រហម Liverpool ដែលជាក្រុមខ្លាំងដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤។

ការប្រកួតដែលត្រូវបានធ្វេីឡេីងនារាត្រីថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២០ នៅកីឡដ្ឋាន Wembley ក្រុមរបស់លោក Mikel Arteta បានបេីកការនាំមុខ ១គ្រាប់មុនចាប់ពីនាទី១២ ដល់នាទី៧៣ ពីការធ្វេីបានសម្រេចរបស់ខ្សែប្រយុទ្ធ Emerick Aubameyang ក្រោយទទួលបាល់ពី Saka តែត្រូវបានខ្សែបម្រេីជប៉ុន ដែលដាក់ចូលលេងវគ្គទី២ Takumi Minamino រកគ្រាប់តាមស្មេីវិញនៅនាទី៧៣ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង។

ក្នុងការប្រកួតនេះដែរពុំមានថែម ១៥នាទី២ដងនោះទេ ដោយសម្រេចទាត់ប៉េណាល់ទីយកចាញ់-ឈ្នះតែម្តងនៅពេល Arsenal បានទាត់ចូលទាំង ៥គ្រាប់ រីឯ Liverpool វិញធ្វេីបានសម្រេចតែ ៤គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតបិទទ្វារ ដេីម្បីបញ្ចៀសជំងឺ Covid-19។

គួរបញ្ជាក់ផងថា FA Community Shield ជាពានទី២ ក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅអេស្ប៉ាញ Arteta បន្ទាប់ពីពាន FA Cup ដែលបានឈ្នះកាលពីដេីមខែសីហានេះ ដេីម្បីប៉ះ Liverpool ដែលជាជេីងឯក Premier League រដូវកាលឆ្នាំ២០១៩-២០២០៕