បន្លៃ​ នឹងផ្លៃឈេីដែលញាំមិនឡេីងគីឡូ ហេីយមានប្រយោជន៏ដល់សុខភាពទៀត

6882

នៅ​ក្នុង​ពីរ៉ាមីត​អាហារ បន្លែ និង​ផ្លែ​ឈើ ជា​ប្រភេទ​អាហារ​​​ការពារ ពោល​គឺ​​វា​ជួយ​​ការពារ​ដល់​​ប្រព័ន្ធ​រាង​កាយ​ ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។ ជា​មួយ​គ្នា​នេះ អ្នក​​ឯកទេស​ផ្នែក​អាហារូបត្ថម្ភ​ លោក​ស្រី​វេជ្ជបណ្ឌិត​ Lisa Young ​មក​ពី​សាកលវិទ្យាល័យ​​ New York សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​​ប្រភេទ​បន្លែ​ និង​ផ្លែ​ឈើ​មួយ​ចំនួន​ដែល​​ល្អ​​ទាំង​សម្រាប់​សុខភាព ងាយ​ស្រួល​រក​ទិញ និង​មិន​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ឡើង​ទម្ងន់​ទៀត​ផង។ បន្លែទាំងនោះមាន​ដូចជា៖ ​

១. ត្រសក់​
ផ្លែ​ត្រសក់​​សំបូរ​ដោយ​ជាតិ​ទឹក​ នឹង​មាន​ត្រឹម​តែ​​​១៦​កាល់ឡូរី​ ​សម្រាប់​​ប្រើ​ក្នុង​អាហារ​១​ពេល។ គ្រាប់ និង​​សំបក​របស់​វា មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដោយ​រួម​​មាន​ជាតិ​សរសៃ​ (Fiber) និង​វីតាមីន​ A ប្រភេទ​ ​Beta-Caroteneដែល​ល្អ​ប្រសើរ​សម្រាប់​​សុខភាព​ភ្នែក។

២. ប៉េង​ប៉ោះ
ប៉េង​ប៉ោះ​​ផ្ទុក​សារធាតុ Lycopene ជា​សមាស​ធាតុ​ពណ៌​ទឹក​ក្រូច​ដែល​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំ​រ៉ៃ​។ ក្រៅ​ពី​ Lycopene ​ប៉េង​ប៉ោះ​ក៏​សំបូរ​ដោយ​វីតាមីន A ​វីតាមីនC និង​B2 ប៉ូតាស្យូម និង​កាក​សរសៃ​ល្អ​សម្រាប់​សុខភាព​រាង​កាយ។ កាល់ឡូរី​ក្នុង​ប៉េង​ប៉ោះ​មាន​ត្រឹម​តែ​២៥​​ធាតុ​កាល់ឡូរី​ប៉ុណ្ណោះ​ក្នុង​អាហារ​មួយ​ពេល។

៣. ក្រូច​ថ្លុង
ការ​សិក្សា​បាន​បង្ហាញ​ថា ការ​បន្ថែម​ក្នុង​ក្រូច​ថ្លុង​ក្នុង​របប​អាហារ​​ អាច​ជួយ​សម្រក​ទម្ងន់​បាន។ ក្រូច​ថ្លុង​​មាន​ជាតិ​សរសៃ​ (Fiber) ខ្ពស់ ជួយ​ឱ្យ​អ្នក​ឆាប់​ឆ្អែត។ ក្រៅ​ពី​នេះ​វា​ក៏​មាន​​វីតាមីន C ដែល​ប្រឆាំង​នឹង​ជំងឺមហារីក​ និង​ជំងឺ​បេះ​ដូង​ផង​ដែរ។ កាល់​ឡូ​រី​ក្នុង​ក្រូច​ថ្លុង​មាន​ប្រមាណ ៥០​កាល់​ឡូរី​​ ក្នុង​ក្រូច​ថ្លុង​១​ផ្លែ​តូច​។

៤​. ផ្កា​ខាត់​ណា
ផ្កា​ខាត់​ណា​ពណ៌​ស សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ព្រម​ទាំង​វីតាមីន C និង​វីតាមីនK ដែល​ប្រឆាំង​នឹង​ជំងឺ​រ៉ាំ​រ៉ៃ​មួយ​ចំនួន។ កាល់​ឡូ​រី​ក្នុង​ខាត់​ណា​នៃ​អាហារ​មួយ​ពេល​នោះ​គឺ​​មាន​ប្រមាណ ២៥​កាល់​ឡូរី។

៥. ផ្លែ​ស្ត្រប៊ឺររី
ផ្លែស្រ្តប៊ឺររីសំម្បូដោយ​ជាតិ​ប៉ូតាស្យូម ​វីតាមីន​ C និង​ប្រភេទ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម Polyphenols ដែល​ល្អ​សម្រាប់​សុខភាព​បេះ​ដូង​។ បន្ថែម​ពី​នោះ ផ្លែ​ស្រ្តប៊ឺររី ​សំបូរ​ដោយ​ជាតិ​​កាក​សរសៃ​ (Fiber) ផង​ដែរ។ ផ្លែ​នេះ​មាន​កាល់ឡូរី​ប្រមាណ​៥០​កាល់ឡូរី​ ក្នុង​១​ចាន៕ ​

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet