ក្តាមសមុទ្ទពណ៌ខៀវកំពុងបំផ្លាញផលសមុទ្ទធ្ងន់ធ្ងរ

64

កំណើនកម្តៅទឹកសមុទ្ទក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ធ្វើអោយមានការវាយលុកជាទ្រង់ទ្រាយធំនៃក្តាមសមុទ្ទពណ៌ខៀវដែលជាធម្មតារស់នៅតែភាគខាងលិចនៃមហាសមុទ្ទ អាត្លង់ទិក មកដល់ជ្រោយសមុទ្ទអាដ្រាទិក នៃតំបន់ មេឌីទែរ៉ានេ ។​

ពិតមែនតែក្តាមនេះ ត្រូវបានគេនិយមទទួលទាននៅទូទាំងពិភពលោក តែអ្នកស្រុកអាល់បានីមិនសូវនិយមទទួលទានវាទេ ។

ជាលទ្ធផល ក្តាមនេះបានរីកសាយភាយកូនចៅទៅគ្រប់កន្លែង ហើយវាបានកាត់បំផ្លាញមង និង សារ៉ាយសមុទ្ទដែលជាប្រភពផ្តល់ជីវិតដល់ត្រីនៅក្នុងតំបន់នោះ ដែលធ្វើអោយផលិតផលនេសាទដែលជាចំណូលសំខាន់សំរាប់ប្រជានេសាទអាល់បានីត្រូវធ្លាក់ចុះ