រកឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់ទៀត ស្ត្រីខ្មែរម្នាក់ ស្ត្រីបរទេសម្នាក់

593

(ភ្នំពេញ)​ ៖នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០២នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០២នាក់ផងដែរ។

យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានចំនួន០២នាក់នោះ គឺស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ និងម្នាក់ទៀតជាស្ត្រីជនជាតិកាណាដា។ សូមអានព័ត៌មានលំអិតខាងក្រោម៖