ដំណឹងល្អ! ព្រឹកនេះ ក្រសួងសុខាភិបាល ប្រកាសពីការ ព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងរកឃើញករណីវិជ្ជមាន ០១នាក់

800

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយរហូតដល់៣២នាក់។

ក្នុង​ចំណោម​អ្នក​ជា​សះស្បើយ​ទាំង ៣២ នាក់​ជា​បុរស​ជនជាតិ​ខ្មែរ​ទាំង​អស់​មាន​ជនជាតិ​ខ្មែរ ២៩ នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី ៣ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង ២៩ នោះ​មាន​ទាហាន​មួក​ខៀវ ២។ អ្នក​ទាំង​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ ហើយ​បុរស ១ នាក់​ទើប​ទើប​វិល​ពី​ប្រទេស​ឥណ្ឌូណេស៊ី ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីធ្វើ​តេស្ដ​អវិជ្ជមាន ២ ដង។ ចំណែក​អ្នក​វិជ្ជមាន COVID-19 ១ ករណីនោះ ​ជា​ជនជាតិ​ខ្មែរ​មក​ពី​អាមេរិកអាយុ ៥៧ ឆ្នាំ។

សរុប​តួលេខ​អ្នកឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ២៤០ មាន​ស្ត្រី ៤៦ និង​បុរស ១៩៦ នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​សះស្បើយ​មាន​ចំនួន ១៩៦ នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៤២ នាក់ និង​ព្យាបាល​នៅ​បន្ទប់​ដោយ​ឡែក​ក្នុង​ស្ថានទូត​អាមេរិក ចំនួន​២នាក់៕