វ៉ាន់ នីឡា កាន់ព្រួយបារម្ភជុំវិញរឿងបណ្តឹងជាមួយអតីតគូស្នេហ៍ តើអាចនឹងមានយុត្តិធម៌សម្រាប់នាងឬយ៉ាងណា?

104

(ភ្នំពេញ)៖ រយៈពេល៤ឆ្នាំនៃបណ្តឹងរបស់កញ្ញា វ៉ាន់ នីឡា បានធ្វើអោយមហាជនមានការចាក់អារម្មណ៍យ៉ាងខ្លាំង លើករណីសំណុំរឿងបណ្តឹងរបស់តារាចម្រៀងស្រីវ័យក្មេង វ៉ាន់ នីឡា ជាមួយលោក គុយ សិទ្ធិស័ក្ត អតីតមិត្តប្រុសរបស់នាង ទាក់ទងទៅនឹងការទម្លាយរូបអាក្រាតកាយ ពេញបណ្តាញសង្គម Facebook ក្រោយពេលបែកបាក់គ្នា ខណៈដែលអ្នកខ្លះថានាងទទួលបានយុត្តិធម៌រួចហើយ ទើបនៅស្ងាត់បែបនេះ។

បន្ទាប់ពីការរង់ចាំរកយុត្តិធម៌អស់រយៈពេល ៤ ឆ្នាំរបស់តារាចម្រៀង វ៉ាន់ នីឡា ក្នុងរឿងក្តីដែលអតីតគូដណ្តឹងរបស់នាងបានចែកចាយរូបភាពអាក្រាតរបស់នាងកាលពីកំឡុងឆ្នាំ ២០១៦ កន្លងទៅនោះ ។ ទាក់ទិននឹងរឿងនេះដែរ កាលពីថ្ងៃទី ៣០ កក្កដា កន្លងនេះ ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍កោះហៅរូបនាង និង អតីតគូដណ្តឹងឈ្មោះ គុយ សិទ្ធិស័ក្ត ចូលរួមសវនាការជំនុះជំរះក្តីនៅព្រឹកថ្ងៃទី ៣១ កក្កដានេះសាជាថ្មី ។

វ៉ាន់ នីឡា បានរៀបរាប់នៅក្នុងវីដេអូកាលពីយប់មិញ ដូចនេះថា «កាលពីពេលកន្លងទៅសាលាឧទ្ធរណ៍ធ្លាប់បានកាត់ក្តីរួចម្តងហើយ ដល់ជនជាបចោទរូបនោះឱ្យជាប់ទោសរយៈពេល ១ ឆ្នាំ និង មានការសងជំងឺចិត្តផងដែរ ប៉ុន្តែក្រោយមកការទន្ទឹងរង់ចាំនោះបែរជាស្ងាត់ទៅវិញ ហើយថ្មីៗនេះដោយសាលាឧទ្ធរណ៍បានកោះហៅនាងទៅស្តាប់សាវនាការសាជាថ្មីនេះ បានធ្វើឱ្យនាងព្រួយបារម្ភកាន់តែខ្លាំងបន្ថែមទៀតថាតើកាត់ក្តីលើកនេះនាងអាចនឹងទទួលបានពន្លឺយុត្តិធម៌ដែរឬអត់?» ។

ចង់ដឹងថា វ៉ាន់ នីឡា មានក្តីបារម្ភយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖