ព្រឹកនេះ កម្ពុជារកឃើញករណីឆ្លង​ជំងឺកូវីដ​១៩ថ្មី​ ១ករណី ជាមន្រ្តីទូត​ជាន់ខ្ពស់សហរដ្ឋអាមេរិក ខណៈជាសះស្បើយ ៨នាក់ !

1165

(ភ្នំពេញ)៖ តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃព្រហស្បត្តិ៍នេះ​បាន​ឲ្យដឹងថា គេបានរកឃើញ​ករណីឆ្លង​ជំងឺកូវីដ​១៩ថ្មី​ចំនួន ១ករណីបន្ថែមទៀត ដែលធ្វើឲ្យ​ចំនួនករណីជំងឺកូវីដ​១៩នៅកម្ពុជាកើនដល់ ២៣៤នាក់។

ករណីឆ្លង១ករណីថ្មីនេះ គឺជា​បុរសជនជាតិអាមេរិកាំង ជាមន្រ្តីទូត​ជាន់ខ្ពស់សហរដ្ឋអាមេរិក មាន​អាស័យដ្ឋានស្នាក់​នៅ​ក្នុងស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា រាជធានីភ្នំពេញ។​ គាត់ជាអ្នក​ដែល​បានធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក ហើយ​បច្ចុប្បន្ន​អ្នកជំងឺត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​មួយ​ដោយ​ឡែក​នៅ​ក្នុង​ស្ថានទូតអាមេរិកប្រចាំ​កម្ពុជា។

ជាមួយគ្នា​នេះ​ដែរ នៅថ្ងៃនេះ​ កម្ពុជា​ក៏​មាន​ករណីជា​សះស្បើយ​ចំនួន ៨នាក់ផងដែរ ដោយ​ក្នុងនោះមានបុរស​ជនជាតិ​ខ្មែរ​ ៧នាក់ និង​ស្រ្តីជនជាតិអាមេរិក ១នាក់៕