(ភ្នំពេញ)៖ តាមប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះបានឲ្យដឹងថា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីជំងឺកូវីដ១៩នៅកម្ពុជាកើនដល់ ២៣៤នាក់។
ករណីឆ្លង១ករណីថ្មីនេះ គឺជាបុរសជនជាតិអាមេរិកាំង ជាមន្រ្តីទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ គាត់ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់នៅក្នុងបន្ទប់មួយដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ជាមួយគ្នានេះដែរ នៅថ្ងៃនេះ កម្ពុជាក៏មានករណីជាសះស្បើយចំនួន ៨នាក់ផងដែរ ដោយក្នុងនោះមានបុរសជនជាតិខ្មែរ ៧នាក់ និងស្រ្តីជនជាតិអាមេរិក ១នាក់៕