លោក គីម ជុងអ៊ុន អះអាងថា នឹងគ្មានសង្គ្រាមទៀតទេ ដោយសារអាវុធនុយក្លេអ៊ែ

109

(បរទេស) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ថា នាពេលថ្មីៗនេះ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ​បាននិយាយថា នឹងគ្មានសង្គ្រាមទៀតនោះទេ ដោយសារតែអាវុធនុយក្លេអ៊ែក្នុងប្រទេស ធានាដល់សុវត្ថិភាពនិងអនាគត បើទោះជាមានសម្ពាធពីខាងក្រៅ និងការគម្រាមកំហែងយោធាក៏ដោយ។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បានថ្លែងយ៉ាងដូច្នោះ ក្នុងខណៈលោកធ្វើការអបអរសាទរ គម្រប់ខួបលើកទី៦៧ នៃការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ជាមួយនឹងពិធីទទួល សម្រាប់អតីតយុទ្ធជន។

លោក គីម ជុងអ៊ុន បាននិយាយក្នុងសុន្ទរកថា មួយចេញផ្សាយដោយកាសែត KCNA សង្កត់ធ្ងន់លើសភាវៈ ការពារជាតិនៃកម្មវិធីនោះថា ប្រទេសកូរ៉េខាងជើង បានអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ ដើម្បីទទួលបានភាពរឹងមាំពេញលេញមួយ សម្រាប់ទប់ទល់នឹងជម្លោះ ប្រដាប់អាវុធផ្សេងមួយទៀត៕