កូនប្រុសចិត្តតិរច្ឆានឃេីញមុខឪពុកមិនបាន ​ដេញកាប់ឱ្យរងរបួសធ្ងន់ !

1133

(បាត់ដំបង)៖ នៅថ្ងៃ​ច័ន្ទ​ ទី​២៧​ ខែកក្កដា ឆ្នាំ២០​២០កន្លងទៅ វេលាម៉ោង ២៣និង ៣០នាទី មានករណីហិង្សា (ក្នុងគ្រួសារ) ដោយចេតនាមានស្ថានទម្ងន់ទោសមួយ បានកើតឡើងនៅចំណុចក្រុម​ទី១២ ភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់​ដំ​បង ខេត្តបាត់​ដំបង​ ។

ករណីនេះបង្កដោយជន​សង្ស័យឈ្មោះ ផល សំណាង ភេទប្រុស អាយុ ​២៦ឆ្នាំជា(កូនបង្កើត) បានយកកាំបិតកាប់ទៅលើឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ទោម សុ​ផល អាយុ ៥៧ឆ្នាំ បណ្តាលឱ្យរងរបួសលេីខ្លួនប្រាណ​ជា​ច្រេីនកន្លែងព្រមទាំងកាប់ទៅលេី​ប្អូនបង្កើតម្នាក់​ទៀតឈ្មោះ ផល សុវណ្ណឆាយ ភេទប្រុស អា​យុ​ ១៩ឆ្នាំបណ្តាលឱ្យរងរបួសដែរ ក្នុងពេលដែលប្អូនប្រុសរូបនេះចូល​ទៅជួយឃាត់ ។

ក្នុងពេលកំពុងធ្វេីសកម្មភាពត្រូវបានអ្នកជិតខាង​និងនគរបាលមូលដ្ឋានធ្វេីអន្តរាគមន៍ឃាត់ខ្លួនជន​សង័្សយខាងលេីនាំមកកាន់អធិការដ្ឋានន​គរ​បាលក្រុងបាត់ដំបងដេីម្បីធ្វេីការស្រាវជ្រាវ។

លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរ​បាលក្រុងបាត់ដំបង​ បានបញ្ជាក់ថា​ កូនចិត្តតិរ​ច្ឆានមួយនេះឱ្យតែឃេីញមុខឪពុករបស់ខ្លួនដឹងតែ​ ចងកំហឹងដាក់ភ្លាម​ ហេីយករណីបែបនេះពីមុនមកក៏ធ្លាប់កេីតមានដែរ​ តែលេីកនេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ជនសង័្ស​យត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង​ ឃាត់ខ្លួនបញ្ជូន ទៅ​តុ​លាការដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ៕