ព្រះតេជគុណ គួ សុភាព និងលោក តាន់ គីមសួ ប្រតិកម្មទៅនឹងបុរសម្នាក់ដែលរិះគន់ ជី ដេវីត !

1120

(ភ្នំពេញ) ៖ ប្រិយមិត្តទស្សនិកជនអ្នកលេងបណ្ដាញសង្គម ជាពិសេសហ្វេនរបស់ G-David (ជី ដេវីត) តារាចម្រៀងរ៉េបដ៏ឈ្មោះម្នាក់ហើយក៏មានការពេញនិយមគាំទ្រជាច្រើនពីសំណាក់យុវវ័យ និងមនុស្សម្នាទូទៅផងដែរ។ ថ្មីៗនេះយើងបានដឹងហើយថា G-David បានលាចាកពីអាជីពអ្នកចម្រៀងរ៉េបដែលខ្លួនខំប្រឹងសាងកេរ្តិ៍ឈ្មោះអស់ជាច្រើនឆ្នាំ ដោយងាកទៅសាងផ្នួសក្នុងវត្តមួយនៅខេត្តបាត់ដំបង ក្នុងថ្ងៃនោះដែរក៏មានក្រុមរាំរបស់លោកម្នាក់បានសម្រេចចិត្តសាងផ្នួសជាមួយគ្នាដែរ។ ក្នុងកម្មវិធីបំបួសនាគក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សាច់ញាតិលោក G-Davit ជាពិសេសនារីកំណាន់ចិត្តរបស់ខ្លួនគឺកញ្ញា ទេព បូព្រឹក ផងដែរ។

ចំពោះការសាងផ្នួសនេះដែរបែរជាមានបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ (Rin Panha) ដែលគេស្គាល់ថាជាសកម្មជនរបស់គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) ហើយដែលភាគច្រើនគេហៅថា បក្សជួង ដោយក្នុងអត្ថបទនេះបានសរសេរបែបឌឺដង ផ្លែផ្កាថា (ចង្ហាន់សុទ្ធតែ French Fries 🍟 នង Sandwich 🥪 អញហ្អើយអញ!!! 😆😆😆) ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងហើយថា អ្នកដែលដើរតាមគណបក្ស LDP តែងតែដើរទើសគេឯង ថែមទាំងរិះគន់ដោយពាក្យសម្ដីអសុរោះ ជេរប្រមាថ លើសពីជនទាំងនេះ ជនទាំងឡាយដែលដើរតាមគន្លងនៃគណបក្សខាងលើ ជេរប្រទេចព្រះសង្ឃ ឪពុកម្ដាយខ្លួនឯង ដោយលើកឡើងថា ឪពុកម្ដាយគ្មានគុណមកលើខ្លួនទៀតផង។

ជាមួយគ្នានេះដែរលោក តាន់ គីមសួ អ្នកស្រលាញ់វប្បធម៌ និងជាអ្នកដែលធ្វើការងារសង្គមជាច្រើនកន្លងមក បានចេញប្រតិកម្មទៅនឹងបុរសម្នាក់ឈ្មោះ (Rin Panha) ដោយលោក តាន់ គីមសួ បានបង្ហោះនៅក្នុងផេកផ្លូវការរបស់លោកឈ្មោះ (Tan Kimsour) ថា «នេះហើយគឺជាមូលហេតុដែលខ្ញុំតែងតែប្រតិកម្មជាមួយជួង និងចង់ឲ្យរលាយជួងចោល🔕🔕🔕 អាមនោគមន៍បិសាចហ្នឹងធ្វើឱ្យមនុស្សដែលដើរតាមគន្លងរបស់វាឆ្កួតអស់ហើយ😡😡😡 វាដៀលជាតិសាសន៍ខ្លួន វាបំផុសបំផុលឲ្យមានការរើសអើងជាតិសាសន៍ខ្លួន វាបំផុសបំផុលឲ្យខ្មែរស្អប់គ្នា វាជេរទាំងព្រះសង្ឃនិងគ្រប់គ្នាដែលមានមតិផ្ទុយពីវា។ ព្រោះតែចង់ល្បី ព្រោះតែចង់ឱ្យគេស្គាល់ច្រើន ស្អីក៏វាហ៊ានធ្វើដែរ😏😏😏»។

ក្នុងនោះដែរបើយើងនិយាយពីធម៌របស់ព្រះពុទ្ធ ហើយដែលសម្ដែងដោយ ព្រះតេជព្រះគុណ គួ សុភាព បានលោកឡើងថា «កុំពូកែទើសគេពេក លំបាកតែខ្លួនឯង» គ្រាន់តែពាក្យប៉ុន្មានម៉ាត់នេះបានធ្វើឱ្យសកម្មជន LDP ខឹងសម្បារបានឆ្លើយតបទៅវិញថា «Fan G-David អត់ស្ដាប់លោកគ្រូគោ សុភាពមានគោដីការសោះ ថាកុំទើសគេពេក លំបាកតែខ្លួនឯងទេ ។ LDP ទើស G-David លំបាកតែ LDP សោះហ្នឹងណា ហើយវាទើសអីដល់ Fan G-David ដែរ គ្រាន់តែគេទើស G-David ហ្នុង?»។

ដូចដែលប្រិយមិត្តបានស្ដាប់នូវការរៀបរាប់ខាងលើនេះរួចមកហើយថាវា ពិតជាពិបាកក្នុងការកែប្រែ នូវពាក្យពេចន៍ ក៏ដូចជាទង្វើរបស់គណបក្ស LDP ទាំងអស់នេះណាស់ ហើយចង់ដឹងថា រឿងរ៉ាវនេះបញ្ចប់ត្រឹមនេះ ឬមានការឆ្លើយតបវិញយ៉ាងសូមរងចាំតាមតាមរយៈបណ្ដាញសង្គម ជាពិសេសតាមដានជាមួយស្ថាប័ន PND TV ទាំងអស់គ្នា៕